ព័ត៌មានជាតិ

វៀតណាម​បរាជ័យ​ក្នុង​ការ​នាំចេញ​អង្ក​រ​ឆ្នាំ ​២០១៣​

ហាណូយ៖ ប្រទេសវៀតណាម​ទទួល​បាន​ប្រាក់​ចំនួន ​២,៩៨៦​ពាន់​លាន​ដុល្លារ​អាមេរិក​ពី​ការ​នាំចេញ​អង្ករ ​៦,៧២២​​​​លាន​​តោន​​ក្នុង​ឆ្នាំ ​២០១៣ ​ដោយ​បាន​ធ្លាក់​ចុះ ១​៨,៧​ភាគរយ​ បើ​ធៀប​នឹ​ង​ឆ្នាំ​មុន។​ នេះ​បើ​យោង​តាម​​ស្ថិតិ​​ការិយា​​ល័យ​ទូទៅបា​ន​បង្ហាញ​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ។​

vietnam-rice

តែនៅក្នុងខែធ្នូ វៀតណាមលក់អង្ករបាន ៥០០.០០០តោន ដែលគិតជា​ប្រាក់​មាន​ចំនួន​ ២៤០​លាន​ដុល្លារ​​អាមេរិក​ ដោយ​បាន​ធ្លាក់​ចុះ ​៣,៤៧​ភាគរយ។​ ទីផ្សារ​នាំ​ចេញ​អង្ករ​ដ៏​សំខាន់​របស់​វៀតណាម​ក្នុង​ឆ្នាំ ​២០១៣​ រួម​មាន​ ចិន​ ម៉ាឡាស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ ហុងកុង​ ឥណ្ឌូនេស៊ី ​និង​ប្រទេស​មួយ​ចំនួន​ទៀត។​

បើយោងតាមស្ថិតិចុងក្រោយបំផុតរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ​របស់​វៀតណាម​​បាន​​ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​នៅ​តែ​ជា​ប្រទេស​ដែល​នាំ​ចូល​អង្ករ​ពី​វៀតណាម​ច្រើន​ជាង​ក្នុង​ឆ្នាំ ​២០១៣។​ នៅ​ក្នុង​រយៈ​ពេល​ ១១​ខែ​ដំបូង​ នៃ​ឆ្នាំ ​២០១៣​ ចិន​បាន​នាំចូ​ល​អង្ករ​ពី​វៀតណាម​ជាង​ ២​លាន​តោន​ គិត​ជា​ទឹក​ប្រាក់​មាន​ចំនួន ​៨៤៩,៣៦​លាន​ដុល្លារ​អាមេរិក​ ដោយ​បាន​កើន​ឡើង ​៦,២២​ភាគរយ​ ស្មើ​នឹង​ ៣១​ភាគរយ​នៃ​ប្រាក់​ចំណូល​​ពី​កា​រ​លក់​អង្ករ​សរុប។​

អគ្គលេខាធិការនៃសមាគមស្បៀងវៀតណាម លោក Huynh Minh Hue បាន​និយាយ​ថា ​ប្រទេស​វៀត​ណាម​​ បាន​បរាជ័យ​​ក្នុង​ការ​សម្រេច​គោល​ដៅ​នាំ​ចេញអង្ករ​ ៧,៥​លាន​តោន​​ក្នុ​ង​ឆ្នាំ ​២០១៣។

អង្ករដើរតួនាទីដ៏សំខាន់បំផុតក្នុងចំណោមទំនិញកសិកម្មនៅក្នុងប្រទេស​វៀតណាម​​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​សន្ដិ​សុខ​ស្បៀង​ ប្រាក់​ឈ្នូល ​នៅ​តាម​ជនបទ​ និង​ការងារ​​ដូច​ជា​​ប្រាក់​ចំណូល​នាំចេញ។​ វៀតណាម​បាន​ក្លាយ​​ជា​​ប្រទេស​នាំ​ចេញ​អង្ករ​កំពូល​នៅ​ទូទៅ​ពិភព​លោក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕​

មតិយោបល់