ព័ត៌មានជាតិ

រំលោភ​បូក​លើ​នារី​វ័យក្មេង​ម្នាក់ ជនសង្ស័យ​ត្រូវ​តុលាការ​ដោះលែង​

​ប៉ូលិស​ក្នុង​ប្រទេស​អេ​ស្ប៉ាញ​បានឲ្យដឹងថា បុរស​វ័យ​ជំទង់​ប្រាំ​នាក់​មាន​ការ​ខឹងសម្បារ​យ៉ាងខ្លាំង បន្ទាប់ពី​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ស្ត្រី​វ័យក្មេង​មួយរូប​។​
​ឥឡូវ​នេះ​ចៅក្រម​នៅក្នុង​តំបន់ Malaga បាន​ច្រានចោល​រឿងក្តី​ប្រឆាំងនឹង បុរស​វ័យ​ជំទង់​ប្រាំ​នាក់ ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ចាប់​រំលោភ​នារី​វ័យក្មេង​ម្នាក់ កាលពី​យប់​ថ្ងៃ​អាទិត្យ​។ ចៅក្រម​ដែល​បាន​ធ្វើ​ការសម្រេចចិត្ត ដោយ​បិទ​ករណីនេះ​ចោល បន្ទាប់​ពី​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ពួកគេ​បាន​បង្ហាញ​វីដេអូ​នៃ​កិច្ចព្រមព្រៀង​ជាមួយ​នឹង​ក្មេង​ស្ត្រី​រូប​នោះ​ដល់​តុលាការ​។​

​មេធាវី​ចំពោះ​របស់​ក្មេងប្រុស​វ័យ​ជំទង់​ទាំងនោះ​បានឲ្យដឹងថា លោក​កំពុងតែ​តវ៉ា​ចំពោះ​ការចោទប្រកាន់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​ស្ត្រី​ម្នាក់​ដែល​បានដាក់​របាយការណ៍​មិន​ពិត​ទៅ​កាន់​ប៉ូលិស​។

​ដំបូង​មាន​បុរស​ពី​នាក់​ត្រូវបាន​ចាប់ខ្លួន ក្រោយ​ពី​ប៉ូលីស​បាន​រកឃើញថា​ស្ត្រី​វ័យក្មេង​ម្នាក់​កំពុងតែ​យំ​។ នារី​រងគ្រោះ​បាន​អះអាង​ថា​ត្រូវ​បាន​គេ​ចាប់រំលោភ ដោយ​មនុស្ស​វ័យ​ជំ​ទង​ប្រាំ​នាក់ រហូតមកដល់​ពេលនេះ​ប៉ូលិស​មិន​ទាន់​បាន​ចាប់ខ្លួន​នៅឡើយ​៕​
Rape3

មតិយោបល់