មានប្រិយមិត្តខ្លះប្រាកដជាបានស្គាល់រួចមកហើយនូវអ្នកមានកំពូលៗ នៅក្នុងពិភពលោក ជាពិសេសគឺ Bill Gates ដែលគាត់បានជាប់លេខ១អស់រយៈពេលជាច្រើនឆ្នាំមកហើយសម្រាប់កំពូលអ្នកមាននៅអាមេរិក។
នៅថ្ងៃនេះ យើងសូមណែនាំនូវកំពូលអ្នកមានថ្មីៗដែលទើបនឹងមានឈ្មោះនៅក្នុងតារាងអ្នកមាន បើទោះបីជាពួគគាត់មិនមានលុយច្រើន ប៉ុន្តែពួកគាត់ក៏មានឈ្មោះនៅក្នុងតារាងកំពូលអ្នកថ្មីប្រចាំឆ្នាំ ២០១៣។
ខាងក្រោមនេះគឺឈ្មោះនៃកំពូលអ្នកមានថ្មីៗដែលទើបនឹងមានឈ្មោះ៖
១០. លោក Koh Wee Meng (១,៤ពាន់លានដុល្លារអាមេរិក)
លោក Meng គឺជាមហាសេដ្ឋីមួយរូបនៅក្នុងប្រទេសសិង្ហាបុរី ដែលមានលុយចំនួន ១,៤ពាន់លានដុល្លារអាមេរិក។ យោងតាមឯកសារ លុយរបស់គាត់បានមកពីវិស័យអចលនទ្រព្យ ដោយនៅក្នុងនោះ គាត់ និងភរិយា មានហ៊ុនចំនួន ៨៤,២ភាគរយនៅក្នុងក្រុមហ៊ុន Fragrance Group។
https://i1272.photobucket.com/albums/y389/domneng/KohWeeMeng_zps9f3fd7d5.jpg
៩. លោក M.A. Yusuff Ali (១,៥ពាន់លានដុល្លារអាមេរិក)
ជានាយកគ្រប់គ្រងក្រុមហ៊ុន EMKE LuLU Group ដែលមានទីតាំងនៅ Abu Dhabi ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន LuLu Hypermarket ជាផ្សារទំនើបមួយ មានទីតាំងនៅតំបន់មជ្ឈឹមបូព៌ា។ លោក M.A. Yusuff Ali មានភាគហ៊ុន ៤,៩៩ភាគរយនៃក្រុមហ៊ុនខាងលើ។
https://i1272.photobucket.com/albums/y389/domneng/MAYusuffAli_zpsc0f4f495.jpg
៨. លោក Pham Nhat Vuong (មានទឹកប្រាក់ចំនួន ១,៥ពាន់លានដុល្លារអាមេរិក)
លោក Pham Nhat Vuong ជាអ្នកជំនាញខាងអភិវឌ្ឍន៍អចលនទ្រព្យមកពីប្រទេសវៀតណាម ដែលត្រូវបានគេចាត់ទុកថា ជាមហាសេដ្ឋីថ្មីមកពីឥណ្ឌូចិន។ ស្នាដៃនៃការអភិវឌ្ឍន៍របស់បុរសម្នាក់នេះ រួចមាន មជ្ឈមណ្ឌល Vincom Center នៅក្នុងទីក្រុងសៃហ្គន សណ្ឋាគារ Vinpearl Hotel, vincom Village និង មជ្ឈមណ្ឌល Vincom Center Bar Trieu នៅក្នុងទីក្រុងហាន់ណូយ។
https://i1272.photobucket.com/albums/y389/domneng/PhamNhatVuong_zps52e47ad8.jpg
៧. លោក Lei Jun (១,៧៥ពាន់លានដុល្លារអាមេរិក)
លោក Lei Jun ជាម្ចាស់ និងជានាយកប្រតិបត្តិក្រុមហ៊ុនផលិតស្មាតហ្វូន Xiaomi ដែលកំពុងតែរីកលូតលាស់យ៉ាងខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។ ថ្មីៗនេះ ស្មាតហ្វូនរបស់ Xiaomi លក់ដាច់រហូតដល់ ៥ម៉ឺនគ្រឿង ត្រឹមតែរយៈពេល ២ម៉ោង។ លោក Lei Jun តែងតែហៅខ្លួនឯងជា ជា Steve Jobs ហើយគាត់តែងតែធ្វើអ្វីតាម Steve Jobs ជានិច្ចតាំងពីការស្លៀកពាក់។
https://i1272.photobucket.com/albums/y389/domneng/LeiJun_zps3bc9084b.jpg
៦. លោក Michael Pieper (២ពាន់លានដុល្លារអាមេរិក)
លោក Michael Pieper ជាប្រធានក្រុមហ៊ុន Artemis Group ដែលមានទីតាំងនៅក្នុងប្រទេសស្វីស មានឯកទេសខាងគ្រឿងបរិក្ខាផ្ទះបាយ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Franke Artemis Group។ បច្ចុប្បន្នគាត់មានភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុន Feintool Group ជាក្រុមហ៊ុនខាងបច្ចេកវិទ្យាមួយផ្ដើតលើបរិក្ខាផ្ទះបាយ។
https://i1272.photobucket.com/albums/y389/domneng/MichaelPieper_zps4b9b9e79.jpg
៥. អ្នកស្រី Isabel dos Santos (២ពាន់លានដុល្លារអាមេរិក)
អ្នកស្រី Isabel dos Santos ជាស្ត្រីម្នាក់ដែលមានលុយច្រើនជាងគេនៅក្នុងទ្វីបអាហ្វ្រិក និងជាកូនស្រីរបស់លោកប្រធានាធិបតីនៃប្រទេសអង់ហ្គោឡា លោក Eduardo dos Santos។នាងតែងតែនិយាយថា ខ្លួនឯងគឺជាអ្នកជំនួញ មិនមែនអ្នកនយោបាយនោះទេ ដែលបច្ចុប្បន្ននេះ នាងបានធ្វើការវិនោយោគជាមួយនឹងក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសអង់ហ្គោឡា និងព័រទុយកាល។
https://i1272.photobucket.com/albums/y389/domneng/IsabeldosSantos_zps70d09045.jpg
៤. លោក Domenico Dolce និង Stefano Gabbana (២ពាន់លានដុល្លារអាមេរិក)
បុរសទាំងពីរនាក់នេះ ត្រូវបានគេស្គាល់ថា “Dolce & Gabbaba” ជាដែលស្លាកសញ្ញានៃក្រុមហ៊ុនឧស្សាហកម្មខាង Fashion ដែលមានតម្លៃថ្លៃៗ។ លោក Domenico Dolce និង Stefano Gabbana នឹងគឺជាស្ថាបនិក និងជាអ្នកគ្រប់គ្រងក្រុមហ៊ុន Dolce & Gabbaba ដែលបច្ចុប្បន្នមានបុគ្គលិកជាង ៣ពាន់នាក់។
https://i1272.photobucket.com/albums/y389/domneng/DomenicoDolceandStefanoGabbana_zps41b58fbe.jpg
៣. លោក Fernando Belmont (២,២ពាន់លានដុល្លារអាមេរិក)
លោក Fernando Belmont មានដើមកំណើតប៉េរូ ដើយបច្ចុប្បន្នជានាយកប្រតិបត្តិក្រុមហ៊ុន Corporacion Yanbal International ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ ជាក្រុមហ៊ុនលក់គ្រឿងសម្អាង។ រាល់ផលិតផលរបស់ក្រុមហ៊ុនេះភាគច្រើនផ្ដោតលើការថែរក្សាផ្ទៃមុខ តុបតែងខ្លួន ទឹកអប់។
https://i1272.photobucket.com/albums/y389/domneng/FernandoBelmont_zps2a58a660.png
២. លោក Renzo rosso (៣ពាន់លានដុល្លារអាមេរិក)
លោក Renzo rosso គឺជាសហគ្រិនម៉ូដមកពីប្រទេសអ៊ីតាលី។ ស្លាកសញ្ញាដែលជាស្នាដៃរបស់គាត់មានដូចជាង “Jeans Genius” ដែលហៅកាត់ថា “Diesel”។
https://i1272.photobucket.com/albums/y389/domneng/RenzoRosso_zpsc7eac310.jpg
១. អ្នកស្រី Margarita Louis-Dreyfus (៦ពាន់លានដុល្លារអាមេរិក)
អ្នកស្រី Margarita Louis-Dreyfus គឺជាភរិយារបស់មហាសេដ្ឋីបារាំង Robert Louis-Dreyfus ប៉ុន្តែនាងមានដើមកំណើតរុស្ស៊ី។ បន្ទាប់ពីប្ដីរបស់នាងបានស្លាប់កាលពីឆ្នាំ ២០០៩ នាងបានក្លាយជាស្ត្រីដែលមានជាងគេនៅរុស្ស៊ី។ កិច្ចការដែលប្ដីនាងបន្សល់ទុក និងបញ្ហាទាំងឡាយ នាងបានដោះស្រាយ ព្រមទាំងជោគជ័យថែមទៀតផងសម្រាប់ទីផ្សារជំនួញនៅសិង្ហាបុរី៕
មតិយោបល់