ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១០ខែកក្កដា ឆ្នាំ ២០១៤ ម្សិលមិញនេះ បានចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាលាក្ដីខ្មែរក្រហម ជុំវិញការសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។
ស្តូបដែលមានកម្ពស់៥ម៉ែត្រ នឹងត្រូវចំណាយទឹកប្រាក់អស់ ៧៧០.០០០ដុល្លារអាមេរិក ផ្ដល់មូលនិធិមួយចំណែកធំ ដោយរដ្ឋាភិបាលអាល្លឺម៉ង់ នឹងត្រូវសាងសង់នៅលើដីរាងចតុកោណនៅកាច់ជ្រុងភាគឦសាននៃសារមន្ទីរទួលស្លែង។
នេះគឺជាគម្រោងសាងសង់ស្តូបរំឭកវិញ្ញាណក្ខន្ធក្រៅប្រព័ន្ធតុលាការ មានន័យថា ស្តូបនេះសាងសង់ឡើងសម្រាប់ជនរងគ្រោះទាំងអស់ក្នុងរបបខ្មែរក្រហម មិនមែនសម្រាប់តែដើមបណ្ដឹងរដ្ឋប្បវេណីនៅសាលាក្ដីឡើយ៕
មតិយោបល់