យោងតាមការសិក្សាថ្មីមួយដោយក្រុមស្រាវជ្រាវ Pew Research នៅក្នុងសហរដ្ឋអាមេរិច បានបង្ហាញថា មាន១៥ភាគរយនៃប្រជាជនអាមេរិចទាំងអស់មិនប្រើប្រាស់អ៊ីនធើណែត ព្រោះពួកគេគិតថា មិនចង់ខ្ជេះខ្ជាយពេលវេលា។
អ្នកផ្សេងទៀតបានអេះអាងដូចគ្នាដែលថា ការតភ្ជាប់បណ្តាញអ៊ីនធើណែតនៅតំបន់វាមានតម្លៃថ្លៃពេក ហើយមានភាពសាំញាំច្រើន។ គំនូសតាងដូចគ្នាសម្រាប់ស្ត្រី និងបុរស់ ភាគច្រើននៃស្ត្រី ១៦ ភាគរយជ្រើសរើសការមិនប្រើប្រាស់អ៊ីនធើណែត។ ៤៤ ភាគរយនៃអ្នកមិនប្រើប្រាស់អ៊ីធើណែត គឺមានអាយុ លើសពី៦៥ឆ្នាំ ខណៈពេលដែល ២ភាគរយនៃប្រជាជនដែលមានអាយុស្ថិតក្នុងចន្លោះ ១៨-២៩ ឆ្នាំ ដែលប្រើប្រាស់អ៊ីនធើណែត។
ការសិក្សានេះបានបង្ហាញផងដែរថា ៤១ភាគរយនៃអ្នកដែលមិនធ្លាប់ បាន ប្រើប្រាស់ អ៊ីនធើណែតនៅវិទ្យាល័យ ខណៈពេលដែលមានតែ៤ភាគរយនៃសិស្សដែលបញ្ចប់មហាវិទ្យាល័យជ្រើសយកជម្រើសដូចគ្នានេះ។
ទោះបីជាយ៉ាងណាក៏ដោយសហរដ្ឋអាមេរិចនៅតែជាប្រទេសដែលមានចំនួនអ្នកប្រើអ៊ីនធើណែតច្រើនដដែល បើធៀបទៅនឹងប្រទេសផ្សេងទៀតដែរមានភាគរយខ្ពស់៕
មតិយោបល់