ព័ត៌មានជាតិ

Apple ឈ្នះក្ដី​ស្លាក​សញ្ញា “iPhone” នៅ​ប្រេ​ស៊ីល​

​កាលពីដើមឆ្នាំ ២០១៣ មាន​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​មួយ​បាន​ដាក់​ពាក្យប្ដឹង​ក្រុមហ៊ុន Apple ថា​បាន​ប្រើប្រាស់​ស្លាក​សញ្ញា “iPhone” ជា​របស់​ខ្លួន​នៅក្នុង​ប្រទេសប្រេ​ស៊ីល​។​

​ក្រុមហ៊ុន Gradiente បាន​ដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ដោយ​បាន​ចោទប្រកាន់​ថា ស្លាក​សញ្ញា iPhone ជា​របស់​ខ្លួន ព្រម​ជាមួយ​គ្នា​នោះ ក្រុមហ៊ុន Gradiente ក៏​បាន​ចេញ​លក់​ស្មា​ត​ហ្វូន​មួយ​ដែល​មានឈ្មោះ​ថា Gradiente iPhone ដែល​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ដំណើរ​ការ Android​។​

​ដោយឡែក​នៅ​ពេល​នេះ តុលាការ​បាន​សម្រេច​ថា ក្រុមហ៊ុន Apple អាច​បន្ត​ការប្រើប្រាស់​ស្លាក​សញ្ញា iPhone នៅក្នុង​ប្រទេសប្រេ​ស៊ីល​បាន ហើយ​ចំ​ណែ​ក្រុមហ៊ុន Gradiente ក៏​ប្រើ​បានដែរ​។​

​តុលាការ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ឲ្យ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​បើ​តាម​ការ​ចាំបាន ក្រុមហ៊ុន Gradiente បាន​ចុះឈ្មោះ​ប្រើ​ស្លាក​សញ្ញា iPhone នៅក្នុង​ប្រទេសប្រេ​ស៊ីល​តាំងពី​ឆ្នាំ ២០០០​មកម្ល៉េះ ចំណែក Apple វិញ​ទើប​តែ​មាន iPhone នៅ​ឆ្នាំ ២០០៧​ប៉ុណ្ណោះ​

iphone-gradiente-apple

ចុចត្រង់នេះ ដើម្បីអានអត្ថបទ៖ ស្លាកសញ្ញា “iPhone” មិនមែនជារបស់ Apple

មតិយោបល់