ព័ត៌មានជាតិ

ស្រវឹងស្រា​ធ្លាក់​ភ្នែក​បើក​រថយន្ត​កាមរី​បា​ឡែន​បុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​

​កណ្ដាល ៖ រថយន្ត​កាមរី​បា​ឡែន ពណ៌​ស្ករ​មួយ​គ្រឿង​ម្ចាស់​ស្រវឹង​បាន​បើក​ក្នុង​ល្បឿន​លឿន​ហើយ​រេ​ចង្កូត​ទៅបុក​ចំរ​បាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ហើយ​រថយន្ត​ព្យាម​បើក​រត់​បាន​ប្រហែល​៣​គីឡូម៉ែត្រ​រថយន្ត​បែក​កង់​ទៅមុខ​លែងរួច​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃទី​១៩​ខែ​មិនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ក្បែរ​ក្លោងទ្វារ​វត្ត​បទុម​សាគរ តា​ក្របៅ តាម​បណ្ដា​យ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កាមរី​បា​ឡែន​មួយគ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-0563 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​លឿន តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ទាំង​ស្ថានភាព​ស្រវឹង ខណ:​មក​ដល់​ចំណុច​មុខ​មជ្ឈមមណ្ឌល វី​ធី​ស៊ី ស្ថិតក្នុង​សង្កាត់​ចក្រ​អង្រែ​ក្រោម ខណ្ឌមានជ័យ រថយន្ត​ក៏​បាន​រេ​ចង្កូត​ពន្លះរ​បាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់​បណ្ដាលឲ្យ​រថយន្ត​រង​ការខូចខាត​កង់​ខាងមុខ​ផ្នែក​ខាងឆ្វេង ហើយ​ម្ចាស់​រថយន្ត​ព្យាយាម​បើករថយន្ត​រត់គេច​បា​ន​ប្រហែល​៣​គីឡូម៉ែត្រ សំបក​កង់​រថយន្ត​ខាងមុខ​ផ្នែក​ខាងឆ្វេង​បាន​របូត​ចេញពី​កង់​សល់​តែ​ខ្នង​ដែក​ធ្វើឲ្យ​រថយន្ត​មិន​អាច​បន្ត​ដំណើរ​ត​ទៅ​មុខ​ទៀត​បាន​ហើយ​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ក្បែរ​ក្លោងទ្វារវត្ត​បទុម​សាគរ តា​ក្របៅ ក្រុង​តាខ្មៅ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​បាន​ឲ្យ​គេ​ជួយ​ប្ដូរ​កង់​រថយន្ត​និង​បើករថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

2014-03-20_100559

2014-03-20_100543

2014-03-20_100523

មតិយោបល់