ព័ត៌មានជាតិ

រញ្ជួយដីនៅប៉ាគីស្ថាន បង្កើតបានកោះថ្មីមួយ(វីដេអូ)

កាលពីថ្ងៃអង្គារ កន្លងទៅនេះ មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅភាគនិរតីនៃប្រទេសប៉ាគីស្ថាន កម្រិត៧,៧រិចទ័រ ដែលបណ្ដាលឲ្យស្លាប់មនុស្សរហូតដល់ទៅ ៣២៨នាក់។

ក្រៅពីបណ្ដាលឲ្យមានមនុស្សស្លាប់ជាច្រើននាក់ ការរញ្ជួយដី ក៏បានបង្កើតជាកោះថ្មីមួយសម្រាប់ជាចំណងដៃដល់ប្រទេសប៉ាគីស្ថានផងដែរ។

យោងតាមការស្រាវជ្រាវរបស់អ្នកភូមិសាស្ត្របានឲ្យដឹងថា កោះថ្មីនេះមានកម្ពស់ ១០,៦៦ម៉ែត្រ និងប្រវែង ៩៩,៩មែត្រ ដោយវាបានផុសចេញពីផ្ទៃសមុទ្រ។ ថ្មដែលបង្កើតចេញជាកោះនេះត្រូវបានគេស្គាល់ថា ជាប្រភេទថ្មីភក់៕

pakistan-quake-island

មតិយោបល់