ព័ត៌មានជាតិ

គោជាង២០០ក្បាលនៅភូមិសំរោង ត្រូវបានចាក់ថ្នាំបង្ការជំងឺអុតក្តាម សារទឹក និងបូសខ្យល់

ភ្នំពេញៈ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៧ កញ្ញា នេះ បានចុះចាក់ថ្នាំបង្ការជំងឺអុតក្តាម និងជំងឺផ្សេងទៀតដល់គោជូនប្រជាពលរដ្ឋនៅក្នុងភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដឹកនាំដោយប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញលោក សៀង បូរិន និងប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលលោក យ៉ាំង ពៅ ព្រមទាំងអាជ្ញាធរខណ្ឌសែនសុខ លោចៅសង្កាត់ឃ្មួញ និងមន្ត្រីសាលាខណ្ឌជាច្រើននាកទៀត។

លោក យ៉ាំង ពៅ ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ លោកតែងតែដឹកនាំមន្ត្រីបសុព្យាបាលចុះទៅចាក់ថ្នាំបង្ការជំងឺសារទឹក អុតក្តាម បូសខ្យល់ ដល់គោជូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញដែលក្នុង១ឆ្នាំចំនួន២ដង។

លើកនេះជាលើកទី២ហើយនៅក្នុងយុទ្ធនាការនៃការចាក់ថ្នាំបង្ការជំងឺដល់គោនេះធ្វើឡើងនៅក្នុង សង្កាត់ឃ្មួញ ក្នុងខណ្ឌសែនសុខបើតាមគម្រោងគោប្រមាណជាង២០០ក្បាល ត្រូវបានត្រៀមទទួលការចាក់ថ្នាំបង្ការជំងឺសារទឹក អុតក្តាម និងជំងឺបូសខ្យល់។

អាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ខាងលើសូមនាំគោទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៧ កញ្ញានេះតទៅ ដោយពុំគិតប្រាក់ គឺដើម្បីសុខភាពគោរបស់ប្រជាពលរដ្ឋទៅថ្ងៃអនាគត៕

https://youtu.be/WwpdgPvgX2c

ចាក់ថ្នាំគោ (3)ចាក់ថ្នាំគោ (4)ចាក់ថ្នាំគោ (5)ចាក់ថ្នាំគោ (6)ចាក់ថ្នាំគោ (7)ចាក់ថ្នាំគោ (9)ចាក់ថ្នាំគោ (10)ចាក់ថ្នាំគោ (11)

មតិយោបល់