ព័ត៌មានជាតិ

កីឡាករ Gareth Bale ជួល​ផ្ទះ​កីឡាករ Kaka

​អតីត​ខ្សែបម្រើ ក្លិប​មាន់​ខ្នាយ​មាស បាន​រក​ឃើញ​ផ្ទះ​ថ្មី​សម្រាប់​ជួល​នៅ​ហើយ បន្ទាប់​ពី​ផ្ទេរ​ទៅកាន់ ក្លិប Real Madrid ។​

​ជិត ១ ខែ ក្នុង​ការចូលរួម​លេងឲ្យ​ក្លិប Real Madrid ដែល​ធ្វើ​កិច្ចព្រមព្រៀង ជាមួយនឹង​ក្លិប​តម្លៃ ៨៦ លាន​ផោន កីឡាករ Gareth Bale ទើប​តែ​រក​កន្លែង​ស្នាក់នៅ​បាន នៅក្នុង​រដ្ឋធានី ក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​។​
Bale
​យោងតាម​ប្រភព​ព័ត៌មាន​របស់ Mundo Deportivo បានឲ្យដឹងថា កីឡាករ​សញ្ជាតិ​វែល រូបនេះ បាន​យល់ព្រម​ជួល​វីឡា​របស់ កីឡាករ Kaka ដែល​ជា​ខ្សែបម្រើ សញ្ជាតិ​ប្រេ​ស៊ីល ត្រូវបាន​កម្ចី​ជើង​ទៅកាន់ AC Milan ។​​វីឡា​នេះដែរ សាងសង​លើ​ទំហំ​ផ្ទៃដី ១៥០០ ម៉ែត្រ ក្រឡា ដោយ​មាន​បន្ទប់​គេង ៤ ផ្ទះ បាយ ១ ដ៏​ធំ រោង​សម្រាប់​សំចត​ឡាន ៦ អាង​ហែល​ទឹក និង​អ្វី​ផ្សេងៗ​ទៀត ជាច្រើន​។

​ក្នុងការ​ផ្ទេរ​មក​រស់​នៅ​ជាមួយ​នឹង​វីឡា ដ៏​ធំ​ស្កឹមស្កៃ​នេះ​ដែរ កីឡាករ Bale មាន​អ្នកជិតខាង​មួយ ដែល​ជា​កីឡាករ​ល្បី​ពេញ​ពិភពលោក​របស់​ប្រេ​ស៊ីល នោះ​គឺ Ronaldo ។​ក្រៅពីនេះ​មាន​កីឡាករ Benzema, Casillas និង Sergio Ramos ៕​

មតិយោបល់