សិង្ហបុរី (26/09/13)៖ សិង្ហបុរីបានប្រកាសនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ខ្លួននឹងប្រើប្រាស់ទឹកលុយដែលមានប្រមាណ ១០០លានដុល្លារសីង្ហបុរី (៧៩,៧លានដុល្លារអាមេរិក) ក្នុងការកសាងវិទ្យាស្ថានជាតិដើម្បីស្រាវជ្រាវផ្នែកស្បែក។
វិទ្យាស្ថាននេះនឹងត្រូវកសាងឡើងក្រោមសហប្រតិបត្តិការគ្នាក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រទំនើប ហើយវាមានការចូលរួមដំណើរការបច្ចេកទេសពីសំណាក់មជ្ឈមណ្ឌលជាតិថែរក្សាស្បែក និងសាកលវិទ្យាល័យបច្ចេកវិទ្យាជាតិ Nanyang។
គម្រោងនៃការកសាងនេះនឹងជួយឲ្យអ្នកវិទ្យាសាស្ត្រអាចមានឱកាសកាន់តែច្រើន និងប្រសើរឡើងនៃការសិក្សារៀនសូត្រ និងស្រាវជ្រាវពីការរបៀបនៃការប៉ះទង្គិចគ្នា និងការទំនាក់ទំនងគ្នារវាងស្បែកមនុស្ស។
នៅក្នុងសន្និសិទកាសែតមួយដែលធ្លាប់បាននិយាយថាមនុស្សម្នាក់នៅក្នុងចំណោមបីនាក់គឺមានបញ្ហាស្បែក ហើយវាក៏បាននិយាយពីភាពនិងសញ្ញាខុសគ្នារវាងជំងឺស្បែកដែលកើតមានចំពោះប្រជាជនអាស៊ី និងលោកខាងលិចយ៉ាងណាហើយនេះជាអ្វីដែលសិង្ហបុរីចង់បានលទ្ធផលពីវិទ្យាស្ថានជាតិមួយនេះ។
នៅមានអង្គការបីផ្សេងទៀតដែលបានសន្យានឹងជួយជាថវិកា បទពិសោធនិងធនធានមនុស្សដើម្បីដំណើរការវិទ្យាស្ថានមួយនេះហើយគេត្រូវបានជឿជាក់ថាវានឹងសាងសង់រួច និងបើកឲ្យដំណើរការនៅក្នុងចុងឆ្នាំ ២០១៥៕
មតិយោបល់