ព័ត៌មានជាតិ

យក​ថ្នាំញៀន​ទៅ​ទូទាត់​ថ្លៃ​វិក័យប័ត្រ​

​យោងទៅតាម​គេហទំព័រ​បរទេសមួយ ចុះផ្សាយ​នៅ​ថ្ងៃទី​២៧​ខែ​កញ្ញា​ឆ្នាំ​២០១៣ ឲ្យដឹងថា បុរស​ម្នាក់​ដែល​រស់នៅ​ក្នុង​ទីក្រុង Deltana រដ្ឋ​ផ្លរីដា សហរដ្ឋ​អា​មេ​រិច បាន​ប្រើប្រាស់​ថ្នាំញៀន​មក​ទូទាត់​វិក័យប័ត្រ​។

តាម​របាយការណ៍​ដែល​ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា បុរស​ម្នាក់​ស្លៀកពាក់​យឺត ខោខ្លី​ពណ៌​ខ្មៅ​និង​កាន់​នឹង​កាន់​ស្រោមសំបុត្រ​មួយ​ក្នុង​គោលបំណង​មក​បង់​ប្រាក់​។

បុរស​ម្នាក់​នេះ​បាន​ដក​ស្រោមសំបុត្រ​ចេញ​មក​ដើម្បី​ទូទាត់​វិក័យប័ត្រ​ព្រោះ​គិត​គាត់​ដាក់​លុយ​នៅក្នុង​នោះ ប៉ុន្តែ នៅពេល​ដែល​អ្នក​គិតលុយ​បើក​ស្រោមសំបុត្រ​នោះ​ឡើង​ក៏​ឃើញ​មាន​ម្សៅ​ពណ៌​ស​។ ឃើញ​បែ​នេះ​បុរស​ម្នាក់​នេះ​បាន​ទាញ​ស្រោមសំបុត្រ​បិទ​ភ្លាមៗ ហើយ​ស្ទើរតែ​គ្មាន​អ្នកណា​ម្នាក់​ដឹង​ថា​នៅក្នុង​ស្រោមសំបុត្រ​នេះ​មាន​ថ្នាំញៀន​បែបនេះ​ទេ​។

បើ​តាម​ប៉ូលិស​អះអាង​ថា​នេះ​គឺជា​កាកូអ៊ីន ហើយ​ឥឡូវនេះ​ប៉ូលិស​កំពុង​តែ​ព្យាយាម​ស្វែងរក​ឲ្យឃើញ​ពី​អត្តសញ្ញាណ​របស់​ម្នាក់នេះ​៕

001

មតិយោបល់