ព័ត៌មានជាតិ

អ្នក​បើក​បរ​រថ​យន្ត​ដឹក​កម្មករ ត្រូវអាជ្ញាធរពន្យល់ពីច្បាប់

ស្វាយរៀង: សមាគមសុវត្ថិភាពដឹកជញ្ជូន អ្នកដំណើរខេត្តស្វាយរៀង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងចែកសៀវភៅច្បាប់ចរាចរណ៍ខិត ប័ណ្ណ ពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ ព្រមទាំងបិតស្ទីកឃើ ចំណាំងប្លាត ដល់រថយន្តបងប្អូនដឹកកម្មកររោងចក្រ នៅក្រុងបាវិត ខេត្តស្វាយរៀង។

ការចុះផ្សព្វផ្សាយនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ ក្រោមវត្តមានលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តលោក ជៀង រដ្ឋា អភិបាលរងក្រុងបាវិត ព្រមទាំងសមត្ថកិច្ចចរាចរណ៍សមាជិក សមាជិកាសមាគមសុវត្ថិភាពដឹកជញ្ជូនអ្នកដំណើរ ខេត្តរួមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តក្រុងបាវិត ប្រមាណជាង២០០នាក់ចូលរួម។

ប្រធានសមាគមសុវត្ថិភាព ដឹកជញ្ជូនអ្នកដំណើរខេត្ត លោក ម៉ៅ ឡូយ បានឲ្យដឹងថា គោលបំណងដែលសមាគម ចុះមកផ្សព្វផ្សាយនូវ ខិតប័ណ្ណនិងចែកសៀវភៅច្បាប់ចរាចរណ៍និង ស្ទីកឃើចំណាំងប្លាត ដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រនេះ ចង់ឲ្យបងប្អូនយើងទាំងអស់ បញ្ចៀសនូវគ្រោះថ្នាក់ចរាចរណ៍។ លោក ក៏បានអំពាវនាវ ដល់បងប្អូនអ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ ហាមបើកបរជែងវ៉ា ក្នុងស្ថានភាពគ្រោះថ្នាក់ ហាមពិសារស្រា ហើយទៅបើកបរក្នុងស្ថានភាពស្រវឹង ពិតជាមានគ្រោះពុំខានឡើយ។

សូមបងប្អូនទាំងអស់ប្រុងប្រយ័ត្ន ឲ្យបានគ្រប់ៗគ្នាយើងបញ្ចៀស បាននូវគ្រោះថ្នាក់ចរាចរណ៍ ដូចពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ៕

រថយន្តដឹកកម្មករ (1) រថយន្តដឹកកម្មករ (2) រថយន្តដឹកកម្មករ (3) រថយន្តដឹកកម្មករ (4) រថយន្តដឹកកម្មករ (5) រថយន្តដឹកកម្មករ (6) រថយន្តដឹកកម្មករ (7) រថយន្តដឹកកម្មករ (8)

មតិយោបល់