ព័ត៌មានជាតិ

ខ្លា​មួយ​ក្បាល​ចាប់​ក្រពើ​ធ្វើជា​ចំណី​

យោង​តាម​វីដេអូ​ឃ្លិប​មួយ​ដែល​បង្ហោះ​នៅលើ​គេហទំព័រ YouTube កាលពី​ថ្ងៃ​ទី​២៦​ខែ​កញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ​បាន​បង្ហាញ​ពី​សកម្មភាព​សត្វ​ខ្លា​មួយ​ក្បាល​ហែល​ឆ្លងទន្លេ​ដើម្បី​ចាប់​ក្រពើ​ធ្វើ​ជា​ចំណី​។​

​ខ្លា​ដ៏​ក្លាហាន​មួយ​ក្បាល​នេះ​បាន​លប​វាយ​ប្រហារ​ទៅលើ​ក្រពើ​ដែល​កំពុងតែ​ដេក ដោយ​ប្រើ​រយៈពេល​តែ​ពីរ​ទៅ​បើ​វិនាទី​តែប៉ុណ្ណោះ ហើយ ការចាប់​ចំណី​ដើម្បី​បំពេញ​ការស្រេកឃ្លាន​របស់​ខ្លា​មួយ​ក្បាល​នេះ បាន​កើតឡើង​នៅ​តាម​បណ្តា​យ​ទន្លេ​នៃ​ប្រទេស​ប្រ​ស៊ីល​។ បន្ទាប់​ពី​ការចាប់​ចំណី​បាន​ហើយ វា​បាន​ពាំ​ទៅ​ត្រាយ​ម្ខាង​វិញ នេះ​អាច​បញ្ជាក់ឲ្យ​ឃើញ​ថា​វា​កំពុង​ស្វែងរក​កន្លែង​ដែល​មាន​សុវត្ថិភាព​ដើម្បី​ស៊ី​ចំណី​នេះ​៕​

មតិយោបល់