កូរ៉េខាងត្បូង ប្រកាសថា ១សប្ដាហ៍ចុងក្រោយនេះ គ្មានអ្នកឆ្លង និងស្លាប់ដោយសារ MERS ទេ

សេអ៊ូល៖ ក្រសួងសុខភិបាលកូរ៉េខាងត្បូងបានប្រកាសឲ្យដឹងថា ក្នុងរយៈពេល ៦ថ្ងៃចុង
ក្រោយនេះ មិនមានករណីថ្មីនៃអ្នកផ្ទុកវីរ៉ុស MERS នោះទេ ហើយក៏មិនមានករណីអ្នកស្លាប់ដោយសារជំងឺ MERS ដែរ។
ចំនួនអ្នកផ្ទុកវីរ៉ុស នៅរក្សាដដែល គឺ១៨៦នាក់ និងចំនួនអ្នកស្លាប់៣៣នាក់ បន្ទាប់ពីអស់រយៈពេល៦ថ្ងៃហើយ គឺចាប់ពីថ្ងៃទី១កក្កដាមក មិនមានករណីថ្មីកើតឡើងនោះទេ។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើម MERS បានចាប់ផ្ដើមផ្ទុះឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥៕
a-monitor-connected-to-a

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *