ព័ត៌មានជាតិ

ជាប់គុក​១៥​ឆ្នាំ ព្រោះ​ធ្វើឲ្យ​ដំរី​ស្លាប់​ជា​ច្រើន​ក្បាល​

ហ្ស៊ី​មបា​វេ​៖ កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៣ នេះ​គេហទំព័រ Soft Pedia បាន​ចុះផ្សាយ​ពី​ការស្លាប់​សត្វ​ដំរី​សរុប​រហូតដល់ ៨៧​ក្បាល ដោយសារ​ប្រភព​ទឹក​នៅ​ក្នុង​ឧទ្យាន​ជាតិ Hwange National Park នោះ​មាន​ជាតិពុល​។​

​បុរស​បីនាក់​ដែល​ទទួលខុសត្រូវ​ក្នុង​ការសម្លាប់​រង្គាល​ទៅ​លើ​ដំរី​ទាំងនោះ​ត្រូវបាន​ប៉ូលិស​ឃុំខ្លួន ដោយ​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ​ពួកគេ​បាន​កាត់ទោស​ឲ្យ​ជាប់​រយៈពេល ១៥​ឆ្នាំ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​រហូតដល់​ទៅ ៨០០.០០០ ដុល្លារ​អាមេរិក​។​

​អ្នក​អភិរក្ស​បាន​និយាយថា ពីរ​ទៅ​បី​ទសវត្សរ៍​កន្លងមក​នៅ​ក្នុង​តំបន់​អាហ្វ្រិក​គឺជា​ជុំរុំ​សត្វ​ដំរី​ដ៏​ច្រើន ដែល​មាន​ចំនួន​ប្រហែលជា ១,៣ លាន​ក្បាល ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​ធ្លាក់ចុះ​ប្រមាណ ៥០​ភាគរយ​ទៅ​ហើយ​។ តាម​របាយការណ៍​បង្ហា​ញ​ថា លុះត្រាតែ​មាន​ការ​ទប់​នូវ​អំពើ​លួច​សម្លាប់​ដំរី​នេះ​ឲ្យបាន​ឆាប់រហ័ស ពុំ​ដូច្នោះ​ទេ ក្នុង​រយៈពេល​មួយ​ទសវត្ស​ទៀត​ដំរី​នឹង​ផុស​ពូជ​ជាមិនខាន​៕

Elephants

មតិយោបល់