ព័ត៌មានជាតិ

នៅទូទាំងខេត្ត រតនគិរី ការប្រឡងព្រឹកថ្ងៃដំបូងប្រព្រឹត្តទៅដោយរលូន

ភ្នំពេញៈ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ លោក គិត ទ្រី អភិបាលរងខេត្ត តំណាងលោក ថង សាវុន អភិបាល នៃគណៈ អភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតី បើកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០១៥-២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០១៦នេះ នៅខេត្តរតនគិរី មានសិស្សានុសិស្ស ត្រូវប្រឡងសរុបចំនួន ៨៩៤ នាក់ ស្រី ៣៦៩នាក់ ចែកជា២ មណ្ឌល គឺមណ្ឌលវិទ្យាសាស្ត្រសង្គម មានចំនួន៦ បន្ទប់ ស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី និងមណ្ឌលវិទ្យាសាស្ត្រពិត ស្ថិតនៅក្នុងវិទ្យាល័យសម្តេចឪ សម្តេចម៉ែ មានចំនួន៦ បន្ទប់។

ព្រឹកថ្ងៃទី២២សីហានេះ គឺជាថ្ងៃចាប់ផ្តើមនៃ ការប្រឡងបាក់ឌុប ហើយថ្ងៃដំបូងនេះ ដែរគេសង្កេតឃើញ ស្ថានភាពនៅ តាមមណ្ឌុលប្រលងនិមួយៗ មានភាពល្អប្រសើរដោយសារ តែសិស្សទាំងអស់គោរព ទៅតាមការណែនាំរបស់ក្រសួង ដោយមិនមានយកព្រុយយ៉ុង ក៍ដូចជាទូរស័ព្ទចូលទៅជាមួយឡើយ ហើយក៍គ្មាន សិស្សណាម្នាក់ត្រូវឃាត់ខ្លួននោះដែរ៕

photo_2016-08-22_12-42-59 photo_2016-08-22_12-43-09 photo_2016-08-22_12-43-12 photo_2016-08-22_12-43-15 photo_2016-08-22_12-43-20 photo_2016-08-22_12-43-24 photo_2016-08-22_12-43-26 photo_2016-08-22_12-43-29 photo_2016-08-22_12-43-32 photo_2016-08-22_12-43-34 photo_2016-08-22_12-43-37 photo_2016-08-22_12-43-39 photo_2016-08-22_12-43-42 photo_2016-08-22_12-43-44 photo_2016-08-22_12-43-47 photo_2016-08-22_12-43-49

មតិយោបល់