បើយោងតាមគេហទំព័របរទេសមួយ ដែលចុះផ្សាយនៅថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្នុងពេលថ្មីៗនេះរាជរដ្ឋាភិបាលនៃរដ្ឋ West Virginia ក្នុងទឹកដីសហរដ្ឋអាមេរិច បានចោទប្រកាន់លោក Nicholas មានអាយុ ២៨ ឆ្នាំ និងកូនស្រីចុងរបស់ខ្លួនដែលលួចមានសាហាយស្មន់នឹងគ្នា។ ទោះបីអ្នកទាំងពីរមិនជាប់សាច់ឈាមនឹងគ្នាក៏ដោយ ប៉ុន្តែប៉ូលិសបញ្ជាក់ថាការលួចសាហាយស្មន់នេះគឺជាឪពុក និងកូនចុងរបស់ខ្លួន។
បើតាមរបាយការណ៍បានបន្ថែមទៀតថា បុរសម្នាក់នេះបានរៀបការជាមួយអ្នកស្រី Nicholas Lataura Jarrett ដែលជាម្តាយរបស់ក្មេងស្រីនោះរយៈពេលប្រាំឆ្នាំមកហើយ។ នៅថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅនេះលោក Nicholas ត្រូវបានចាប់ខ្លួននៅក្នុងផ្ទះរបស់គាត់ បន្ទាប់ពីទទួលបានរបាយការណ៍ថាគាត់លួចមានទំនាក់ទំនងជាមួយនឹងក្មេងស្រី Jarrett Lataura ដូចជាប្តីប្រពន្ធ។
ប្រសិនបើផ្តន្ទាទោសអ្នកទាំងពីរនេះអាចជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១៥ ឆ្នាំ ហើយក្នុងពេលនេះលោក Nicholas ស្ថិតនៅក្នុងការឃុំឃាំង និងបង់ប្រាក់ចំនួន ៧០.០០០ ដុល្លារសម្រាប់ការធានា។ ចំណែកឯក្មេងស្រី Jarrett Lataura ត្រូវបានលើកលែង ប៉ុន្តែត្រូវមានវត្តមានក្នុងកំឡុងពេលស៊ីបអង្កេតជាបឋមនៅថ្ងៃទី ៣ ខែតុលាឆ្នាំ ២០១៣ ដើម្បីធ្វើការកាត់ក្តី៕
ព័ត៌មានជាតិ
មតិយោបល់