ព័ត៌មានជាតិ

ម្សៅ​សត្វល្អិត​បានក្លាយ​ទៅ​អាហារ​សំខាន់​សម្រាប់​ប្រទេស​ក្រីក្រ​ដែល​កំពុងតែ​អភិវឌ្ឍន៍​

​យោង​តាម​គេហទំព័រ Softpedia ដែល​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី ១ ខែតុលា​ឆ្នាំ​២០១៣ នេះ​បានឲ្យដឹងថា ក្រុមនិស្សិត​ស​ថ្នាក់អនុបណ្ឌិត​ក្នុង​សាកលវិទ្យាល័យ McGill នៃ​ទីក្រុង Montreal ប្រទេស​ម៉ិច​សិច​បាន​បង្កើត​ម្សៅ​ម្យ៉ាង​ដែល​ផលិត​ចេញពី​សត្វល្អិត​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ស្បៀងអាហារ​នៅតាម​បណ្តាល​ប្រទេស​ក្រីក្រ​បំផុត​នៅក្នុង​ពិភពលោក​។​
Insect-Based-Flower-Promises-to-Solve-the-Ongoing-Food-Crisis-in-Poor-Countries
​និស្សិត​ទាំងនោះ​បាន​ពន្យល់ថា​មនុស្ស​ទាំងអស់​គួរតែ​ពិចារណា​ទៅលើ​សត្វល្អិត​ដែលជា​ប្រភព​ដ៏​មានតម្លៃ​ព្រោះ​វា​មាន​សារធាតុចិញ្ចឹម​ជាតិ​ប្រូតេអ៊ីន​នៅក្នុង​នោះ ម្យ៉ាង​ទៀត​ពួកគេ​រំពឹងទុក​ថា​ម្សៅ​នេះ​អាច​បំពេញ​នូវ​កង្វះខាត នៅក្នុង​ប្រទេស​ដែល​ខ្សត់​ស្បៀងអាហារ​បាន​។​

​បើ​យោង​ទៅតាម​ចេញពី​អ៊ី​ន​ធឺ​ណេត​ឲ្យដឹងថា ក្រុមនិស្សិត​ទាំងនោះ​ទទួលបាន​រង្វាន់ Hult ឆ្នាំ​២០១៣ សម្រាប់​ការឆ្នៃប្រឌិត​នេះ មានន័យថា​ពួកគេ​មាន​ប្រាក់ ១ លាន​ដុល្លារ​ស្រាវជ្រាវ​បន្ថែម​។ ជាក់ស្តែង​ពួកគេ​មាន​គំរោង​ចំណាយ​ប្រាក់​ទាំងនេះ​ដើម្បី​សហការ​ជាមួយនឹង​កសិករ នឹង​កម្មករ​នៅក្នុង​ប្រទេស​ម៉ិច​សិច ក្នុង គោលបំណង​ផលិត​ម្សៅ​ចេញ​ពី​សត្វ​កណ្តូ​ប នឹង​ត្រូវ​យក​ទៅ​ជួយ​ដល់​ប្រជាជន​ដែល​ជួប​ការលំបាក នឹងខ្វះ​អាហារ​រូបត្ថ​ម្ភ​។ ទីបំផុត​ក្រុមនិស្សិត​ទាំងនោះ នៅ​សង្ឃឹមថានឹង​ចាប់ផ្តើម​ផលិត​ម្សៅ​សត្វល្អិត​សម្រាប់​ជួយ​ដល់​ផ្នែក​ផ្សេងៗ​ទៀត​នៅក្នុង​ពិភពលោក​ផង​ដែរ​៕​

មតិយោបល់