ភាពអសន្តិសុខមួយបានកើតមានឡើងនៅក្នុងប្រទេសចិនគណៈដែលទិវាបុណ្យជាតិត្រូវបានប្ររព្ធឡើង ហេតុការណ៍ធ្វើឲ្យប៉ូលិសពិបាកក្នុងការទប់ស្កាត់ណាស់ នេះបីយោងតាមគេហទំព័រ សូហា ដែលបានចុះផ្សាយនៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០១៣។’
ប្រជាជនជាច្រើននៅក្នុងប្រទេសចិនបាននាំគ្នាទៅចូលរួមនៅក្នុងទិវានៃបុណ្យជាតិ ដោយមិនខ្លាចការមានចលាចលនៅក្នុងចំណោមមនុស្សដ៏ណែនណាន់តាន់តាប់។ ទោះបីជាប៉ូលិសខំប្រឹងរក្សាស្ថេរភាពទាំងនៅក្នុងទីក្រុង វ៉ូហាន ក៏ដូចជាទីក្រុងប៉េកាំងយ៉ាងណាក៏ដោយ នៅតែមានបាតុភាពរត់ជាន់គ្នាកើតឡើងដដែល ហើយអ្នករងរបូសជាច្រើនត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យភ្លាមៗ។ នៅក្នុងហេតុការណ៍នេះប៉ូលិសពិបាកការពារសន្តិសុខណាស់ ដើម្បីបញ្ជៀសហ្វូងមនុស្សឲ្យជៀសផុតពីគ្រោះថ្នាក់ដែលកើតមានឡើងនេះ៕
មតិយោបល់