អង់គ្លេស៖ ថ្មីៗនេះដែរ នៅចក្រភពអង់គ្លេស គូស្នេហ៍មួយគូ ដែលមានឈ្មោះ Tim Wilson អាយុ ៦១ ឆ្នាំ និង Susan Hackney អាយុ ៥៤ ឆ្នាំ បានសម្រេចិត្តសម្រាក នៅ សណ្ឋាគារ និង ស្ប៉ា Macdonald Manchester Hotel and Spa ដោយមិនសង្ស័យថា មានមនុស្សស្ថិតនៅក្នុងបន្ទប់ជាមួយនឹងពួកគេឡើយ។
លោក Tim Wilson បានចូលគេងនៅវេលាម៉ោង ១ រំលងអធ្រាត រំពេចនោះគាត់ស្រាប់តែភ្ញាក់ផ្អើល ដោយលេចមុខក្នុងស្ថានភាពអាក្រាត ក្នុងបន្ទប់ជាមួយនឹងគាត់ បានធ្វើឲ្យគាត់លោតចេញពីដំណេក និងដាស់ប្រពន្ធគាត់ឲ្យក្រោក ។ Tim Wilson បាននិយាយថា ពេលដែលខ្ញុំឃើញមនុស្សចំឡែក ស្ថិតនៅស្ថានភាពអាក្រាត នេះ ខ្ញុំភ្ញាក់ឡើងព្រឺត និងក៏បានខលហៅប៉ូលិស ។ មិនយូរប៉ុន្មាន ប៉ូលិស និងអ្នកគ្រប់គ្រងសណ្ឋាគារមកដល់ និង ត្រួតពិនិត្យ និងសួរណែនាំបុរសចម្លែកក្នុងស្ថានភាពអាក្រាត នេះ។ លោក Paul ដែលជាអ្នកគ្រប់គ្រងសណ្ឋាគារនេះ បានឲ្យដឹងថា ហេតុការណ៍នេះវាកើតដោយចៃដន្យពេកហើយ ហេតុដូចនេះ លោកត្រូវតែពង្រឹងគុណភាព សន្តិសុខ សណ្ឋាគារបន្ថែមទៀត ដើម្បីបញ្ជៀសបញ្ហាខាងលើ និងក៏សូមទោសដល់ភ្ញៀវខាងលើផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់