ព័ត៌មានជាតិ

បុរសម្នាក់ ប្រើអំពើហិង្សា វាយទៅលើជនរងគ្រោះ រងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពត: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង០០នាទី មានករណីហិង្សាដោយចេតនា នៅក្នុងវត្តអង្គភ្នំតូច ស្ថិតនៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។

បន្ទាប់ពីបានទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ ឈ្មោះហុង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ ត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ (ជាមនុស្សសតិមិនគ្រប់គ្រាន់) បានវាយជនរងគ្រោះដោយពុំមានមូលហេតុ ។

ជនរងគ្រោះ ឈ្មោះ ស៊ុត បាន (ហៅ ហ៊ុយ) ភេទប្រុស អាយុ៥៧ឆ្នាំ នៅភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ រងរបួសចំត្រង់មុខ និងក្បាលជាច្រើនកន្លែង (របួសធ្ងន់)។ ក្រោយពេលកើតហេតុ បានបញ្ជូនទៅពេទ្យបង្អែកអង្គរជ័យ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់