ព័ត៌មានជាតិ

មនុស្ស​យន្ត​ជិះ​កង់​លើកដំបូង​របស់​ជប៉ុន (Video Inside)

​មនុស្ស​យន្ត​ជិះ​កង់​គឺជា​បច្ចេកវិទ្យា មួយ​របស់​លោក Masahiko Yamaguchi ដែល​ជា​ជនជាតិ​ជប៉ុន ហើយក៏​ជា​មនុស្ស​យន្ត​ជិះ​កង់​ដំបូង នៅលើ​ពិភពលោក​ផងដែរ​។
​មនុស្ស​យន្ត​ជិះ​កង់​ជា លើកដំបូង នេះដែរ វា​មាន​លក្ខណៈ បះ​បិទ​ទៅនឹង សកម្មភាព​មនុស្ស​ជិះ​កង់​នាពេល​បច្ចុប្បន្ន ដោយ​រក្សា​តុល្យភាព​នៃ​ដងខ្លួន ខណៈ​ដែល​ត្រូវបាន​គេ​បញ្ជា​ដោយ​ឧបករណ៍​បញ្ជា​។​
​គ្រឿងយន្ត​ដំបូង​លើ​ពិភពលោក​នេះដែរ ត្រូវបាន​យក​ទៅ​បង្ហាញ​នៅ ព្រឹត្តិការណ៍ 2011 IRex International Robot Exhibition នៅក្នុង​ទីក្រុង​តូ​ក្យូ ។​
លោក Masahiko Yamaguchi បាននិយាយថា ​ការបង្កើតមនុស្សយន្តជិះ​កង់នេះដែរ ​គឺ​ក្នុងគោលបំណង​ដើម្បី​បម្រើដល់ការ​ស៊ើប​អង្កេត​ ​ជាមួយនឹង​បញ្ហាផ្សេង​ៗ​ដែលកើតឡើងនៅពេលខាងមុខ៕​
primer01
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់