ព័ត៌មានជាតិ

5 វិធី​ពី​ស្ថានភាព​ប្រេះឆា​ក្នុង​ទំនាក់ទំនង​ស្នេហា ដើម្បី​ប្រែក្លាយ​មក​ជា​ល្អូកល្អើន​ផ្អែម​ល្ហែម​

សូម​ស្វាគមន៍​ប្រិយ​មិត្ដ​ ដែល​កំពុង​មាន​ទំនាក់ទំន​ង​ស្នេហា ​ជាទី​មេត្រី​! ប្រសិនបើ​អ្នក​ចង់​ស្វែងរក​ស្នេហា​ពិត ទទួលបាន​អារម្មណ៍​រ៉ូមែ​ន​ទិក និង​រក្សា​ទំនាក់ទំនង​ស្នេហា​ប្រកបដោយ​ផ្លែផ្កា​គ្មាន​ទី​បំផុត​ កុំឱ្យ​មាន​ភាព​ប្រេះឆា ​សូម​សិក្សា​ស្វែងយល់​ និង​អនុវត្ដ​តាម​គន្លឹះ​ទាំង​ ៥ ​ចំណុច ​ដើម្បី​បញ្ឈប់​ភាព​ប្រេះឆា​ក្នុង​ទំនាក់ទំនង​ស្នេហា​។

ការឈ្លោះប្រកែក​គ្នា​ជាមួយនឹង​គូស្នេហ៍ អាចជា​រឿង​ដ៏​គ្រោតគ្រាត ជា​ពិសេស​ប្រសិនបើ​ការ​តមាត់​គ្នា​បែប​នេះ​កើតឡើង​ជា​ប្រចាំ ដោយសារ​តែ​ស្លាកស្នាម​ផ្លូវចិត្ដ ឬ​បញ្ហា​ទាំង​នោះ​ចាក់​ឬ​សគល់​ជ្រៅ​នៅ​ក្នុង​ចិត្ដ​។ នៅពេល​ដែល​ការឈ្លោះប្រកែក​គ្នា​ឥតឈប់ឈរ​បន្ដ​រយៈពេល​យូរ វា​អាច​ធ្វើឱ្យ​ប្រេះឆា​ផ្លូវកាយ​ និង​ផ្លូវចិត្ដ​របស់​អ្នក​ទាំង​ពីរ​។​

​នេះ​ជា​មូលហេតុ​សំខាន់​សម្រាប់​គូស្នេហ៍​សិក្សា​ស្វែងយល់​ពី​គន្លឹះ​បញ្ឈប់​វិវាទ​នៅក្នុង​ទំនាក់ទំនង​ស្នេហា​។ វា​ធ្វើឱ្យ​ទំនាក់ទំនង​ដ៏​រ៉ូមែ​ន​ទិក ​កាន់តែ​មាន​ភាព​សុខដុមរមនា ដែល​ចាក់​បំពេញ​ទៅ​ដោយ​សេចក្ដីសុខ​ក្នុង​ផ្លូវកាយ ​និង​ផ្លូវចិត្ដ​។​

​ខាងក្រោម​នេះ​ គឺ​ជា​គន្លឹះ ​៥ ​ចំណុច​ ដើម្បី​ជួយ​បញ្ឈប់​ការឈ្លោះប្រកែក​គ្នា ​៖

១. ​កុំ​ប្រើ​ពាក្យ​ស្ដីបន្ទោស​ : ​សូម​កុំ​ប្រើ​ពាក្យ​ស្ដីបន្ទោស ទោះបី​ក្នុង​ហេតុផល​ណាមួយ​ក៏ដោយ​។ ការស្ដីបន្ទោស​គ្នា​ ប្រៀប​បាន​ទៅ​ការ​រុញអុស​ចូល​ភ្លើង​អ៊ីចឹង រឹតតែ​ធ្វើឱ្យ​ភ្លើង​កាន់តែ​ឆេះ​ខ្លាំង​ឡើងៗ​។​

​ទោះបីជា​ការជជែក​គ្នា ​ចាប់ផ្ដើម​ដោយ​រឿងរ៉ាវ​តិចតួច​យ៉ាងណាក៏ដោយ នៅពេល​មាន​ការស្ដីបន្ទោស​បន្ថែម ការជជែក​យកឈ្នះ​យក​ចាញ់​នោះ កាន់តែ​កើតរឿង​ធំ​ឡើងៗ ដែល​អាច​ធ្វើឱ្យ​ប្រេះឆា​ដល់​ទំនាក់ទំនង​របស់​អ្នក​ទាំង​ស្រុង​។​

​ការស្ដីបន្ទោស ធ្វើឱ្យ​មាន​រឿង​កាន់តែ​អាក្រក់​ទៅៗ និង​ធ្វើឱ្យ​ការជជែក​ដេញដោល​គ្នា​បន្ដ​កើត​ឡើង​យូរ​។ ប្រសិនបើ​អ្នក​ចង់​បញ្ឈប់​ការជជែក​ឈ្នះ​ចាញ់ សូម​កុំ​ស្ដីបន្ទោស​គ្នា ហើយ​ក៏​គ្មាន​ហេតុផល​ណាមួយ ​ដែល​អ្នក​គិតថា​ ខឹង​គ្នា​ឡើយ​។​

២. ​ស្វែងរក​បញ្ហា​ពិត​ដែល​កើតឡើង​ : ​ប្រសិនបើ​អ្នក ​និង​ដៃគូ​ទំនងជា​មិន​អាច​បញ្ឈប់​ការជជែក​ដេញដោល​គ្នា្កន​ទេ ត្រូវ​ស្វែងរក​មធ្យោបាយ​ និង​ឱ្យ​យល់​ពី​បញ្ហា​ពិត ​ដែល​បាន​កើត​ឡើង ​ដើម្បី​បន្ធូរបន្ថយ​ជម្លោះ ​ដែល​អូសបន្លាយ​នោះ​។​

មាន​បញ្ហា​ខ្លះ ដែល​មិន​អាច​ដោះស្រាយ​ ដោយ​ការ​តមាត់​គ្នា​ទាំងនេះ​នោះទេ​។ ប្រសិនបើ​បញ្ហា​ពិត​នោះ​ អាច​ដោះស្រាយបាន អ្នកនឹង​លែង​មាន​បញ្ហា​ដដែល​នេះ ​កើតឡើង​ទៀត​ឡើយ​។​

​បញ្ហា​នេះ តែងតែ​ទាក់ទង​នឹង​អារម្មណ៍​ពី​ធម្មជាតិ ពីព្រោះ​ថា ​ការជជែក​គ្នា​យក​ឈ្នះ​ចាញ់​ចាប់ផ្ដើម​មាន ហើយ​ស៊ី​ពេល​វេលា​យូរ ដោយសារ​តែ​ជម្លោះ​ដក់​ជាប់​ក្នុង​ចិត្ដ​ជា​ប្រចាំ​ជាមួយនឹង​នរណាម្នាក់​ ដែល​យើង​ស្រឡាញ់​នេះឯង​។​

​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ក្នុង​ការស្វែងរក​ឬ​សគល់​នៃ​បញ្ហា គឺ​ត្រូវ​លើក​សំណួរ​ដ៏​ត្រឹមត្រូវ​។ លើក​ជា​សំណួរ ​ដែល​នឹង​ជួយ​ដល់​ដៃគូ​ រាល់​អ្នក​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​គ្នា ឱ្យដឹង​ថា ​តើ​គេ​មាន​អារម្មណ៍​បែប​ណា​ដែរ​។​

​ជា​ការ​សំខាន់​ គឺ​ថា អ្នក​ត្រូវ​ចេះ​អត់ធ្មត់​នៅពេល​ស្ថិត​នៅក្នុង​តំណាក់កាល​នេះ ហើយ​ខិតខំ​សិក្សា​ស្វែងរក​ឱ្យ​ឃើញ​នូវ​អ្វី​ ដែល​ជា​ការ​យល់​ឃើញ​ពី​ដៃគូ​អ្នក​។​

​ទោះបីជា​ការស្វែងរក​បញ្ហា​ពិតអា​ច​ស៊ី​ពេល​បន្ដិច​ក៏​ដោយ ក៏​វា​មានតម្លៃ​រយៈពេល​យូរ​ផងដែរ​។ នេះ​ពិតជា​ប្រសើរ​ ច្រើន​ជាង​ការចេះ​បញ្ឈប់​ការ​តមាត់​គ្នា​ដ៏​តានតឹង ដែល​អាច​ធ្វើឱ្យ​ទំនាក់ទំនង​ប្រេះឆា​។​

៣. ​កុំ​គិត​ថា​ខ្លួនឯង​ត្រូវ​រហូត​ : ​នៅ​ពេល​អ្នក​គិតថា​ ខ្លួនឯង​ត្រូវ​រហូត អ្នកនឹង​មិនដឹង​ពី​របៀប​បញ្ឈប់​ជម្លោះ​ដែល​កើតមាន​ក្នុង​ទំនាក់ទំនង​ឡើយ​។ ការ​គិតថា ​ខ្លួនឯង​ត្រូវ​រហូត មិនមែន​ជា​អ្វី​សំខាន់​ឡើយ​។ អ្វី​ដែល​សំខាន់​នោះ គឺ​ត្រូវ​ចេះ​ស្វែងយល់​ពីអ្វី​ជា​បញ្ហា​ស្នូល ហើយ​រិះរក​មធ្យោបាយ​ដោះស្រាយ​ ដោយ​សន្ដិវិធី​។​

​មោទនភាព ​គឺជា​បច្ច័យ​អាក្រក់​ ចំពោះ​អ្វី​ដែល​ហៅថា​ សេចក្ដីស្រឡាញ់ និង​ទំនាក់ទំនង​ដ៏​សុខ​ជា​។ នៅ​ពេល​អ្នក​មាន​មោទនភាព ​និង​ភាព​ថ្កើង​ឬ​ក​ពេក អ្នក​កម្រ​នឹង​សារភាព​ប្រាប់​ពី​កំហុស​ឆ្គង​ ឬ​ទទួលយក​ការផ្ដល់​ជា​មតិយោបល់​របស់​នរ​ណា​ម្នាក់ ដែល​ចង់​ជួយ​យក​អាសារ ​ផ្សះផ្សា​ទំនាក់ទំនង​នោះ ​ឱ្យ​ជានា​ឡើងវិញ​។​

​សូម​កុំ​ទុកឱ្យ​ចំណង់​ពេញចិត្ដ​ខ្លាំង ចូល​មក​រួបរឹត​ជាមួយ​នឹង​ការសម្រេច​ដ៏​ត្រឹមត្រូវ​របស់​អ្នក និង​សុភមង្គល​ជា​រួម​ជាមួយ​នឹង​អ្នក​និង​ដៃគូ​។​

៤.​ និយាយ​សរសើរ​ឱ្យបាន​ច្រើន​ : ​ដោយ​ការពុះពារ​ជម្នះ​នូវ​តម្រូវការ​ឱ្យបាន​ល្អ និង​ដោយ​ទទួលខុសត្រូវ​ សម្រាប់​សុភមង្គល​ផ្ទាល់ខ្លួន អ្នក​ត្រូវ​លើក​សរសើរ​ដល់​ដៃគូ​អ្នក​។ នេះ​មធ្យោ​យ​ដ៏​ល្អ​ក្នុង​ការកាត់បន្ថយ​កម្រិត​ជជែក​ឈ្នះ​ចាញ់​ ជាមួយនឹង​ដៃគូ​អ្នក ដែល​ទង្វើ​បែប​នេះ​ នាំមក​នូវ​ភាពសុខដុមរមនា​នៅក្នុង​ទំនាក់ទំនង​អ្នក​។​

​មធ្យោបាយ​ដ៏​ល្អ​ដែរ ​ក្នុង​ការដោះស្រាយ​នូវ​ទម្លាប់​អាក្រក់ គឺ​ដោយ​សរសេរ​កត់ត្រា​អ្វី​ ដែល​អ្នក​ស្រឡាញ់​ចូលចិត្ដ និង​ចេះ​ពោល​ពាក្យ​សរសើរ​ដល់​ដៃគូ​ខ្លួន​។ អ្នក​អាច​ធ្វើ​ដូច្នេះ​ជា​ប្រចាំ ដែល​ជា​ផ្នែក​មួយ​នៃ​ទម្លាប់​ក្នុង​ការថែរក្សា​ទំនាក់ទំនង​ឱ្យ​បាន​ល្ហ​។​

​ខិតខំ​ផ្ដោត​ការយកចិត្ដទុកដាក់​ ទៅលើ​អ្វី​ដែល​ល្អ ជាជាង​ឈ្លោះ​គ្នា​ឥតប្រយោជន៍​។ ជាងនេះទៅទៀត អ្នក​ត្រូវ​ចេះ​ឱ្យ​តម្លៃ​គ្នា​ទៅវិញទៅមក ​ចំពោះ​ការរស់នៅ​របស់​អ្នក​ទាំង​ពីរ​ជាមួយគ្នា​។​

​ដោយ​មាន​ទម្លាប់​ចេះ​ផ្ដោត​ការយកចិត្ដទុកដាក់​លើ​អ្វី​មួយ​ទាក់ទង​នឹង​គូស្នេហ៍​អ្នក បន្ថែម​ទៅលើ​សេចក្ដី​ពេញចិត្ដ​របស់​អ្នក អ្នក​នឹង​ចាប់ផ្ដើម​ឃើញ​ដៃគូ​អ្នក​ប្រៀបបាន​ទៅ​នឹង​ពន្លឺ​ថ្មី​កំពុង​រះ មិនមែន​ស្រអាប់​ដូច​មុន​នោះ​ទេ​។​
​បន្ទាប់​ពី​រយៈពេល​ពីរ​បី​សប្តាហ៍​នៃ​ការ​អនុវត្ដ​ន៍​បែបនេះ អ្នកនឹង​ដឹងថា​ឥរិយាបថ​អ្នក​ចំពោះ​គូស្នេហ៍​បាន​ឈានទៅរក​ភាពល្អប្រសើរ​។ នេះ​ជា​មធ្យោបាយ​ដ៏​ប្រត្យក្ស​មួយ ដែល​អាច​នាំមក​ភាពសុខដុមរមនា​នៅក្នុង​ទំនាក់​ទ​នង​របស់​អ្នក​ទាំង​ពីរ​។​

៥.​ត្រូវ​ចេះ​ស្ដាប់​គ្នា : ​ប្រសិនបើ​អ្នក​ចង់​ស្វែងយល់​ ពី​វិធីសាស្ដ្រ​បញ្ឈប់​ការឈ្លោះប្រកែក​គ្នា អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​ គ្រប់​មនុស្ស​ទាំងអស់​នៅលើ​ភពផែនដី​យើង​នេះ តោង​ចេះ​ស្ដាប់​គ្នា​។ ការចេះ​ស្ដាប់​គ្នា គឺ​ជា​ទង្វើ​មួយ​ដ៏​ប្រសើរ ហើយ​ប្រសិនបើ​អ្នកចេះ​ប្រើការ​ស្ដាប់​គ្នា​នេះ អ្នក​នឹង​អាច​កាត់បន្ថយ​បាន​នូវ​វិវាទ ​ដែល​កើតមាន​នៅក្នុង​ទំនាក់ទំនង​នោះ​។​

​នៅពេល​ជម្លោះ​ចាប់ផ្ដើម​កើតឡើង ត្រូវ​ចេះ​ស្ដាប់​ និង​ស្វែងយល់​ពីអ្វី​ដែល​ដៃគូ​អ្នក​និយាយ​។ ក្នុងន័យនេះ សូម​កុំ​វិនិច្ឆ័យ​យកឈ្ន​ចាញ់​គ្នា​ឱ្យ​សោះ ឬ​និយាយ​ត​ទៅ​ត​មក តែ​ត្រូវ​ចេះ​ស្ដាប់​ឱ្យបាន​ច្រើន ​តាម​អ្វី​ដែល​អាច​ស្ដាប់​ទៅ​បាន ហើយ​ស្វែងរក​ដំណោះស្រាយ​ជា​រួម​៕​
Broken heart
ចុចទីនេះមើលប្រភពដើម ដែលសហការ​ជាមួយនឹងដំណឹង​

មតិយោបល់