ព័ត៌មានជាតិ

ទម្លាប់​៥​យ៉ាង​ដែល​ធ្វើឲ្យ​ជីវិត​ផ្លូវភេទ​របស់​អ្នកមា​ន​សុខភាព​ល្អ​

​មិន​ថា​សុខភាព​រាងកាយ ឬ​សុខភាព​ផ្លូវភេទ​នោះ​ទេ សុទ្ធតែ​មាន​សារៈសំខាន់​ទាំងអស់​នៅក្នុង​ជីវិត​រស់នៅ ដូច្នេះ​ហើយ​អ្នក​គួរតែ​ស្វេង​យល់​ឲ្យបាន​ច្បាស់ ពី​ទម្លាប់​មួយចំនួន​ដែល​អាច​ជួយ​ធ្វើឲ្យ​សុខភាព​របស់​លោក​អ្នក​មាន​ភាពល្អប្រសើរ​។ ទម្លាប់​ខាងក្រោម​ថ្វីត្បិតតែ​មាន​ភាពសាមញ្ញ​បន្តិច​មែន ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការជួយ​បង្កើន​នូវ​សុខភាព​ផ្លូវភេទ​យ៉ាង​ពេញលេញ ដើម្បី​ឲ្យ​កាន់តែជ្រាប​ច្បាស់សូ​មមើ​ល​ពី​ការណែនាំ ៥ ចំណុច​ដូចខាងក្រោម​៖
១. ដេក​សំដិល​ថ្ងៃ​
​គ្រាន់តែ​ចំណាយពេល ២០ នាទី​ដើម្បី​ដេក​សំដិល​ថ្ងៃ​ជា​រៀងរាល់​ព្រឹក នឹង​ជួយ​ធ្វើឲ្យ​ស្បែក​របស់អ្នក​បង្កើន​នូវ​ការផលិត​ជាតិ មេឡានីន​ចំណុច​មួយ​នេះ​ក៍​អាច​ជួយ​ជំរុញ ដល់​សុខភាព​ផ្លូវភេទ​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ដែរ​។​

២. ការ​បរិ​ភាគ​ទឹកដោះគោ​ជូរ​
​សូម​បរិភោគ​ជា​រៀងរាល់ថ្ងៃ យ៉ាងហោចណាស់​មួយ​កែវ​ក្នុង​មួយថ្ងៃ វា​អាច​ជួយ​បង្កើន​នូវ​ចំណង់​របស់​អ្នក ហើយក៏​ជា​ប្រភព​ដ៏​អ​ស្ចារ​ក្នុង​ការរំលាយ​អាហារ និង​ជួយ​បង្កើន​ទម្ងន់​ឡើងវិញ​។​

៣.​ទទួលទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់​
​អ្នក​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យបាន​គ្រប់គ្រាន់ ព្រោះ​រាងកាយ​មនុស្ស​គ្រប់រូប​ត្រូវការ​ទឹកជា​រៀងរាល់ថ្ងៃ​។ ទឹកជា​ប្រភព​នៃ (​ប្រេង​រំអិល​) សម្រាប់​រាងកាយ ដូច្នេះ​អ្នក​ត្រូវ​ទទួល​ទាន​ឲ្យបាន​ច្រើន​តាមតែ​អាច​ធ្វើទៅបាន​។​
exercise
៤.​ហាម​ជក់បារី​
​ជាតិ​នីកូទីន​នៅក្នុង​បារី​អាច​ជួយ​ឲ្យមាន​ភាព​ប្រសើរ​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​ក៏ពិតមែន ប៉ុន្តែ​បាន​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ យូរៗ​ទៅ​វា​នឹង​ក្លាយទៅជា​សត្រូវ​ដ៏​ធំ​មក​បំផ្លាញ​សមត្ថភាព​ផ្លូវភេទ​របស់​អ្នក​ជាមិនខាន​។​

៥. ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​
​ការ​ហាត់ប្រាណ​ជា​រៀង​រាល់ថ្ងៃ​មិន​ត្រឹមតែ​ធ្វើឲ្យ​សុខភាព​របស់អ្នក​រឹងមាំ​ប៉ុណ្ណោះទេ ថែម​ទាំង​អាច​ជួយ​ផលិត​នូវ​អ័រម៉ូន និង​អាច​ជួយ​ជំរុញ​ដល់​ជីវិត​ផ្លូវភេទ​ថែម​ទៀត​។​
​អ្នក​ដែល​ហាត់ប្រាណ​ជាប្រចាំ​មាន​កំលាំង​គ្រប់គ្រាន់ ងាយស្រួល​ធ្វើឲ្យ​ជីវិត​ផ្លូវភេទដ​ល់​ចំណុច​កំពូល មិន​ដូច​អ្នក​ដែល​មិន​បាន​ហាត់ប្រាណ​នោះឡើយ​៕​

មតិយោបល់