ព័ត៌មានជាតិ

បុរស​វ័យក្មេង​ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ចូល​លួច​ខោ​អាវទ្រនាប់​របស់​ស្ត្រី​

​យោងតាម​ប្រភព​ព័ត៌មាន បរទេស​នានា ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ ២០១៣ ឲ្យដឹងថា បុរស​វ័យ​ក្មេង​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ស្រវឹងស្រា ហើយ​បាន​ចូល​លួច​ខោ​ង​អាវ​ក្នុង​របស់​ស្ត្រី​នៅក្នុង​ហាង​មួយ​កន្លែង​នៅក្នុង​ប្រទេស​ចិន​។​

​តាម​របាយការណ៍​ប៉ូលិស​ដែល​នៅក្នុង​តំបន់ Dai Giang ខេត្ត Fuzhou ទីក្រុង​ស៊ា​ង​ហៃ ប្រហែល​ជា​ម៉ោង ១០ យប់​ពួកគេ​បាន​ទទួល​ទូរស្ទ​ព័ពី​ការចោទប្រកាន់​របស់​ក្មេងស្រី​ម្នាក់​។ ការរាយការណ៍​តាម​ទូរស្ទ​ព័រ​បស់​ក្មេង​ម្នាក់​នោះ​បាន​និយាយថា មាន​បុរស​វ័យក្មេង​ស្រវឹងស្រា​ម្នាក់​បាន​មក​អុកឡុក​នៅ​កន្លែង​ធ្វើការ​របស់​នាង ដោយ​យក​ឈុត​ក្នុង​របស់​ស្ត្រី​ដែល​ដាក់​លក់​នៅក្នុង​ហាង​នោះ​មក​ស្លៀកពាក់ ដែល​ធ្វើឲ្យ​បុគ្គលិក​ទាំងអស់​មាន​ភាព​អៀន​ខ្មាស​យ៉ាងខ្លាំង​។ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​ប៉ូលិស​ក៏​បាន​ប្រញាប់​ទៅ​ហាង​នោះ ក៏​ឃើញ​បុរស​វ័យ​ក្មេង​ម្នាក់​កំពុងតែ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដូច​ដែល​ក្មេង​ស្រី​ខាងលើ​បាន​រៀបរាប់​ពិតមែន​។ ពេល​ដែល​ឃើញ​ប៉ូលិស​ទៅ​ដល់​បុរស​ម្នាក់​នោះ​បាន​ស្រែក​ឡើង​ថា គ្រាន់​តែ​ខ្ញុំ​ចង់​សាកល្បង​ស្លៀកពាក់​ដូច​ស្ត្រី ហេតុអ្វី​បានជា​ខ្ញុំ​ធ្វើ​មិនបាន​?
​ក្រោយមក​គាត់​ត្រូវបាន​នាំ​ទៅ​ស្ថានីយ៍​ប៉ូលិស​ភ្លាមៗ​ដែរ នៅ​ពេល​ព្រឹក​បន្ទាប់​ពី​គាត់​ភ្ញាក់​ដឹងខ្លួន​ឡើង គាត់​បាន​បង្ហាញ​ពី​ភាពអាម៉ាស​យ៉ាងខ្លាំង​នូវ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​កន្លងមក​៕​
new-hp-hero.jpg.jpg
រូបតំណាង​

មតិយោបល់