ព័ត៌មានជាតិ

ប៉ូឡូញ​បង្ហាញ​គំរូ​យន្តហោះ​ប្រតិកម្ម ប្រយុទ្ធ​ដោយ​មិន​ប្រើ​មនុស្ស​

​វិទ្យាស្ថាន​បច្ចេកវិទ្យា ផលិត យន្តហោះ​ប្រតិកម្ម ប្រយុទ្ធ នៅ​ប៉ូឡូញ ថ្មីៗ​នេះ​បាន​ប្រកាស ពី​គំរូ​នូវ​ម៉ាស៊ីន និង ឈ្មោះ Grot-2 ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ក្នុង​ប្រទេស​ប៉ូឡូញ ដែល​ចុះ កាលពី​ថ្ងៃ​ទី ៥ ខែ តុលា នេះ ។​

​លេចឡើង​ក្នុង​ពិធី​តាំង ពិព័រណ៍ MSPO នៅក្នុង​ឆ្នាំ ២០១៣ ប្រធាន​ផ្នែក​រចនា យន្តហោះ​ប្រតិកម្ម ប្រយុទ្ធ លើ​កម្មវិធី Grot-2 បាន​ប្រាប់​ដល់ IHS ថា កម្ម​វិធ​នេះដែរ ត្រូវបាន​អភិ​វឌ្ឈន៍​ដោយ វិទ្យាស្ថាន ITWL ជាមួយ​នឹង​តម្រូវការ​នានា រួម​ទាំង​ជំនួស សម្រាប់​យន្តហោះ Sukhoi Su-22 ដែល​ជា​ប្រភេទ​យន្តហោះ​ចំណាស់​។​
Grot-2
​នោះ​គឺជា​អ្វី​ដែល​យើង​ព្យាយាម​ដើម្បី​ធ្វើការ​អភិ​វឌ្ឈន៍ ជាមួយនឹង​យន្តហោះ​ដ៏​តូច​ដែល​ជា​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ ហើយ​វា​មាន​ប្រសិទ្ធភាព និង​តម្លៃ​ថោក ជាង​ការទិញ​យន្តហោះ​ចម្បាំង​ប្រតិកម្ម​ថ្មី​។​ចំណុច​សំខាន់​នេះដែរ យើង​កំពុង​ផ្តោតលើ ចំណុច​មូលដ្ឋាន ២ នោះ​គឺ​យន្តហោះ ប្រើប្រាស់​ប្រា​ស់មនុស្ស បើក និង​មិន​ប្រើប្រាស់​មនុស្ស​បើក នេះ​បើ​យោង​តាម​សម្តី​របស់​តំណាង ITWL MSPO ។​

​ប្រធាន​ផ្នែក​ទទួល​បន្ទុក​រចនា​នេះ​បាន​បន្ត​ឲ្យដឹងថា សម្រាប់​ជំនាន់​ថ្មី Grot-2 នេះដែរ គួរតែ​មិន​ប្រើប្រាស់​មនុស្ស នេះ​បើ​តាម​សំណើរ កាលពី​ខែ ៨ ឆ្នាំ ២០១២ ដែល​ជា​សំណើរ​ក្រសួង​ការពារជាតិ ដើម្បី​ជំនួស យន្តហោះ​ចម្បាំង​ចាស់ Su-22 ដែល​មិន​ប្រើប្រាស់​មនុស្ស​ដូច​គ្នា​។​
​ប្រភព​ខាងលើ​បាន​បន្ថែមទៀតថា យន្តហោះ Grot-2 ត្រូវ​រចនា​ឡើង​ដោយ​ម៉ូ​ដែល​តូច​ជាង Su-22 ដោយ​អាច​ប្រើប្រាស់​រយៈពេល ២ ឆ្នាំ ហើយ​អ្វី​ដែល​ជា​ផល​លំបាក​របស់​យើង​គឺ ដោយសារ​តែ​ការលួចបន្លំ ជាមួយនឹង​យន្តហោះ​ដែល​ផលិត​ឡើង​ដោយ​លក្ខណៈ​ស្តងដា ដែល​កំពុង​ចរាចរណ៍​នៅលើ​ពិភពលោក​៕
​ទស្សនាវីដេអូឃ្លិប Su-22 ដូចខាង​ក្រោមនេះ​៖

មតិយោបល់