ភ្នំពេញ៖ស្រីស្រស់សម្បុរស ម្នាក់បាន ប្រកាសជាសាធារណៈ ថានាងចង់បានសង្សារ ដោយបូករួមជាមួយនឹងលក្ខណ្ឌ មួយចំនួន ដែលនាងបានកំណត់។
សេចក្តីប្រកាសរបស់ស្រីស្រស់ម្នាក់នេះ ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកលេងបណ្តាញសង្គមយក្សហ្វេសប៊ុក ដ៏វក់វី និងជាមនុស្សចង់ប្រទាញ់ការចាប់អារម្មណ៍ ពីអ្នកលេងហ្វេសប៊ុកដូចគ្នា ។ដោយថ្មីៗនេះដែរនាងបានប្រកាសថា នាងចង់បាន មិត្តប្រុសម្នាក់ សម្បុស កម្ពស់ ១៧០ សង់ទីម៉ែត្រឡើង ដោយធ្វើសង្សារបង្កើត ឬសង្សារលេងៗរយៈពេល ៣ខែ បើមានចំណាប់អារម្មណ៍សូមដាក់ពាក្យ ។ នេះបើតាមសម្តីរបស់នាង បង្ហោះជាវីដេអូ លើបណ្តាញហ្វេសប៊ុក ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ បើទោះបីជា វីដេអូឃ្លិបនេះទទួលបានការចាប់អារម្មណ៍ ដោយអ្នកខ្លះ បញ្ចេញមតិ ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទក្តី តែ វិដេអូឃ្លិបនេះ មិនត្រូវបានស្ថិតក្នុងលក្ខណ្ឌវិជ្ជមានរបស់មហាជន ឡើយ ។
មនុស្សជាច្រើន បានគិតបញ្ច្រាស ជាមួយនឹងអ្នកដែល រំជើបរំជួល លើស្រីស្រស់នេះ ដោយរិះគន់ទៅលើរូបនាងថា “ពិតជាមិនចេះខ្មាស់មែនសូមគិត ខ្លួនឯងជាស្រីផង មិនគួរណាប្រកាសជាសាធារណៈ ចឹងសោះឡើយ បើចង់បានមែន ស្អាតចឹងដែរ ខ្វះអី ប្រុសៗ តាមចោមរោមនោះ មិនប្រកាសក៏មានអ្នកលួចស្រលាញ់ និងដាក់ពាក្យដែរ “៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់