របាយការណ៍ចុងក្រោយរបស់ Canaccord បានឲ្យដឹងថា iPhone 5S បានក្លាយជាស្មាតហ្វូនដែលលក់ដាច់ជាងគេនៅសហរដ្ឋអាមេរិក។
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/iPhone-5S-Wallpaper_zps8c73a0e0.jpg
ក្នុងចំណោមក្រុមហ៊ុន Wireless ធំៗ AT&T, T-Mobile, Sprint និង Verizon សុទ្ធតែបានបញ្ជាក់ថា iPhone 5S លក់ដាច់ជាងគេទាំងអស់។ Canaccord បានបញ្ជាក់ថា Galaxy S4 លក់ដាច់ជាងគេនៅក្នុងក្រុមហ៊ុន Verizon Wireless និង T-Mobile ខណៈពេលដែល iPhone 5S លក់ដាច់នៅ AT&T និង Sprint។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២០កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសដាក់លក់ iPhone 5S និង iPhone 5C ជាផ្លូវការ ដោយនៅក្នុងនោះ ត្រឹមរយៈពេល ៣ថ្ងៃដំបូង Apple លក់ iPhone 5S និង iPhone 5C បាន ៩លានគ្រឿង៕
មតិយោបល់