ព័ត៌មានជាតិ

Update៖ មិនដឹងស្ដាយយ៉ាងណាទេ! ផ្ទះទុកចោលមួយកន្លែង ត្រូវអគ្គិភ័យលេបត្របាក់

ភ្នំពេញ: នៅវេលាម៉ោង២ និង ៥០នាទីរសៀល ថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២០ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅដីឡូត៍មានផ្ទះចាស់គ្មានមនុស្សនៅ(ផ្ទះទុកចោលយូឆ្នាំ) ស្ថិតភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ម្ចាស់ឈ្មោះ ដេវិត ភេទប្រុស អាយុ ៣៥ ឆ្នាំ។

-មូលហេតុ៖ កំពង់ស្រាវជ្រាវ។

-ខូចខាត៖ ឆេះផ្ទះជញ្ចាំងស័ង្កសី ប្រក់គ្បឿងទំហំ០៥មx០៨ម អស់ទាំងស្រុងនិងពុំបានបណ្តោយឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។

ក្នុងករណីនេះប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៖
-រថយន្តការិយាល័យអគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡានស្មើនឹង០៤ម៉ែត្រគូប។
-រថយន្តជំនួយរថយន្តអគ្គិភ័យក្រុមហ៊ុនOCICជ្រោងចង្វាចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០២ឡានស្មើនឹង១២ម៉ែត្រគូប
-ពន្លត់ចប់នៅម៉ោង៣ និង ១៥នាទីរសៀលនាថ្ងៃដដែល៕

មតិយោបល់