ជាសង្សារនឹងគ្នារាប់ឆ្នាំហើយ ហើយក៏ដឹងថាវាមិនអាចទៅរួចដែរសម្រាប់ជីវិតអាពាហ៍ពិពាហ៍រវាងខ្ញុំនឹងមិត្តស្រីរបស់ខ្ញុំ។ខាងក្រោមនេះអត្ថបទដ៏ខ្លីមួយនៃរឿងរ៉ាវដែលកម្លោះស្រុកជនបទម្នាក់សុំមិនបញ្ចេញឈ្មោះដែលបានតស៊ូព្យាយាមជីវិតឡើងមករៀនទីក្រុងហើយបានជំពាក់ជំពិននឹងសេចក្តីស្រលាញ់ដ៏ស្មោះត្រង់មួយជាមួយនឹងមិត្តស្រីដែលជាអ្នកមកពីស្រុកជាមួយគ្នា។
ធ្លាប់ស្គាល់គ្នាជាមួយនាងដែរកាលពីនៅរៀនអនុវិទ្យាល័យនិងវិទ្យាល័យតែសេចក្តីចូលចិត្តឬចាប់អារម្មណ៍សូម្បីតែបន្តិចក៏គ្មានដោយសារតែការប្រឹងប្រែងរៀនសូត្រខ្លាចមិនបានមកសិក្សាបន្តនៅភ្នំពេញនឹងគេ។មកដល់ទីក្រុងភ្លាមក្រោយប្រឡងជាប់បាក់ឌុបរូបខ្ញុំបានទៅនៅជាមួយនឹងមិត្តភ័ក្តដទៃទៀតនៅក្នុងផ្ទះជួលមួយកន្លែង។ឆ្នាំទី 1 ឆ្នាំទី 2 ការសិក្សារបស់ខ្ញុំប្រព្រឹត្តទៅធម្មតាតែចៃដន្យថ្ងៃមួយមិត្តភ័ក្តចាស់ដែលរៀនជាមួយគ្នាកាលនៅពីវិទ្យាល័យក៏បានជួបជុំគ្នាធ្វើពីធិជប់លៀងនៅនឹងផ្ទះមនុស្សស្រីម្នាក់ដែលខ្ញុំមិនបានគិតដល់ថានាងបានក្លាយជាមិត្តស្រីរបស់ខ្ញុំនៅពេលអនាគត់នោះ។ពួកយើងបានជួបគ្នាជាលើកតំបូងនៅនឹងផ្ទះដែលគ្រួសាររបស់នាងទិញឲ្យស្នាក់នៅសម្រាប់ការរស់នៅនឹងការរៀនសូត្រសម្រាប់នាង។មកដល់ត្រឹមនេះទាំងអស់គ្នាអាចប្រៀបធៀបបានហើយរវាងជីវភាពកូនអ្នកមករៀនទីក្រុងមានផ្ទះដែលទិញរស់នៅដោយខ្លួនឯងជាមួយនឹងកូនអ្នកខ្សត់ខ្សោយបានត្រឹមនៅផ្ទះជួលជាមួយមិត្តភ័ក្តដទៃទៀតដូចជារូបខ្ញុំ។
https://i1272.photobucket.com/albums/y389/domneng/AOS%20Ocean%20Dome/Sad_zpsc8576917.jpg
មិនដែលនឹកស្មានទេថានាងធ្លាប់ចាប់អារម្មណ៍មកលើខ្ញុំកាលពីនៅរៀនវិទ្យាល័យដោយសារតែខ្ញុំក៏ជាសិស្សពូកែគួរសមម្នាក់ដែរនៅក្នុងជំនាន់នោះ។នេះជាសម្តីរបស់នាងដែលបាននិយាយទូរស័ព្ទជាមួយខ្ញុំក្រោយថ្ងៃជប់លៀងដែលយើងបានធ្លាប់សួរលេងពីលេខទំនាក់ទំនងរវាងគ្នា។ទំនាក់ទំនងរបស់ពួកយើងបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។រាល់ល្ងាចរាល់យប់ការនិយាយលេងតាមទូរស័ព្ទការណាត់ជួបគ្នាទៅដើរលេងជាមួយនឹងមិត្តភ័ក្តសូម្បីតែថ្ងៃចុងសប្តាហ៍ដែលយើងធ្លាប់តែទៅលេងស្រុកក៏ត្រូវកាត់បន្ថយដែរ។ស្គាល់គ្នាមិនយូរមិនឆាប់គិតមកត្រឹមពេលនេះពួកយើងបានស្គាល់គ្នានឹងយល់ចិត្តគ្នាអស់រយៈពេលជិត 4 ឆ្នាំហើយបើទោះបីជានាងធ្លាប់ប្រាប់ខ្ញុំពីបញ្ហារបស់នាងដែលត្រូវគ្រួសារបង្ខំឲ្យយកគ្រួសារកូនអ្នកមានម្នាក់នៅក្នុងស្រុកជាមួយពួកយើងដែរ។បញ្ហានេះនៅតែបន្តជារឿយៗធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពួកយើងយ៉ាងខ្លាំងនៅខណៈដែលគ្រួសាររបស់នាងជាអ្នកមានហើយខ្ញុំទើបនឹងរកការងារបានមិនទាន់មានប្រាក់ចំណូលសម្រាប់គិតគូរពីអនាគត់នៅឡើយរីឯគ្រួសារខ្ញុំក៏ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយដោះស្រាយខ្ញុំផង។
ឥឡូវនេះបញ្ហាដែលខ្ញុំតែងតែបារម្ភនិងព្រួយកង្វល់កន្លងមកបានក្លាយជាការពិត។ខ្ញុំមិនបានទៅលេងស្រុកទេឆ្នាំនេះដោយសារគិតថាការងារដែលខ្ញុំធ្វើនឹងគុណប្រាក់ខែឲ្យជាពីរសម្រាប់ការងារបន្ថែមនៅក្នុងថ្ងៃបុណ្យជាតិនោះ។ទើបនឹងចប់បុណ្យភ្ជំភ្លាមមិត្តស្រីដែលស្គាល់គ្នាអស់រយពេល 4 ឆ្នាំរបស់ខ្ញុំបានត្រឡប់មកដល់ភ្នំពេញវិញ។នាងបានខលហៅរកខ្ញុំទាំងកំពុងតែសម្រាក។មិនបានដឹងទេថាអ្វីដែលនាងមានបំណងចង់ជួបខ្ញុំនោះគឺជាការចែកធៀបការរបស់នាងដែលត្រូវចាស់ទុំបានរៀបចំរួចជាស្រេចទៅវិញ។អារម្មណ៍និងស្មារតីបេះដូងស្ទើរតែទប់ទឹកភ្នែកមិនជាប់ខំស្តាប់សម្តីរបស់មិត្តស្រីខ្លួនព្យាយាមពន្យល់និងលើកទឹកចិត្តសម្រាប់ការរស់នៅមួយឆាកជីវិតដែលនៅសេសសល់ដោយគ្មានរូបនាងមកកាន់ខ្ញុំ។គ្មានពាក្យអ្វីនឹងចចារជាមួយនឹងមនុស្សដែលខ្លួនស្រលាញ់បំផុតហើយនឹងត្រូវទៅរស់នៅជាមួយនឹងអ្នកផ្សេងនោះទេ។ខ្ញុំដើរចេញទាំងមិនមាត់មួយម៉ាត់និងទឹកភ្នែករលីងរលោងតែចុងក្រោយបានត្រឹមតែអង្គុយយំនៅក្នុងបន្ទប់តែម្នាក់ឯងហើយសរសេររឿងរ៉ាវនេះឡើយដើម្បីឲ្យមានអារម្មណ៍ធូរស្រាលឡើងវិញ។តែទោះបីជាយ៉ាងណាក្តីដូចជាគ្មានអ្វីមកធ្វើឲ្យអារម្មណ៍ដ៏ស្មុគ្រស្មាញមួយនេះត្រឡប់ទៅវិញនោះទេវាមានតែធ្វើឲ្យខ្ញុំកាន់តែបាក់ស្មារតីនិងវិញ្ញាណអស់ទៅវិញ៕
រឿងខាងលើនេះដែរវាមិនខុសពីចម្រៀងពីរខាងក្រោមនេះនោះទេ៖
មតិយោបល់