ព័ត៌មានជាតិ

អ្នក​ប្រដាល់ Wladimir Klitschko អាច​នឹង​ជួប David Haye ឬ Tyson Fury

​កំពូល​អ្នក​ប្រដាល់​ប្រភេទ​ទម្ងន់​ធ្ងន់ Wladimir Klitschko អាច​នឹង​ត្រូវ​វាយ ជាមួយនឹង​កីឡាករ David Haye ឬ​កីឡាករ Tyson Fury ខណៈដែល​កីឡាករ ទាំងពីរ( David Haye និង Tyson Fury )ត្រូវជួបគ្នា​នៅ​ខែ កុម្ភៈ ឆ្នាំ​ក្រោយ​។​នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន Metro ចុះ​កាលពី​ថ្ងៃ​ទី ៧ ខែ តុលា ម្សិលមិញ​នេះ​។​

​កីឡាករ Wladimir Klitschko បច្ចុប្បន្ន​នេះ​នៅក្នុង​ដៃ​របស់​ខ្លួន​មាន​ខ្សែក្រវ៉ាត់ WBA, IBF និង WBO ដោយ​ទើបតែ​បំបាក់​ដៃគូ​របស់​ខ្លួន​នៅ​រុស្ស៊ី ក្នុង​ទីក្រុង​ម៉ូស្កូ ដោយ​ចៅក្រម​កាត់សេចក្តី​ដោយ​ពិន្ទុ ១១៩ និង ១០៤ ។
Wladimir Klitschko
​អ្នកការពារ​ជើងឯក​ទំងន់​ធ្ងន់ Wladimir Klitschko តាម​របាយការណ៍​បានឲ្យដឹងថា គាត់​រកចំណូលបាន 10.9 លាន​ផោន ដែល​ស្មើ​និង 17.54 លាន​ដុល្លារ​ដុល្លារ ក្នុងចំណោម​កំណត់ត្រា ឈ្នះ ៦១ លើក ខណៈ​ដែល​ប្រកួត ៦៤ លើក​។​

​ក្នុងចំណោម​ប្រកួត​កន្លងមក គេ​ក៏​ត្រូវ​បាន​ដឹង​ផង​ដែរ​ថា កីឡាករ Wladimir Klitschko បាន​ព្យាយាម​ការពារ​ខ្សែក្រវ៉ាត់ របស់ខ្លួន ចំនួន ១៥ លើក តាំងតែ​ពី​ខ្លួន​កាន់​ខ្សែក្រវ៉ាត់​ពិភពលោក ។​ទន្ទឹម​ជាមួយនឹង​ភាព​ជោគជ័យ​នេះ​ដែរ Wladimir Klitschko បាន​និយាយថា វា​សម​នឹង​ទទួលយក​នូវ​ជ័យជម្នះ​ណាស់ ខណៈ​ដែល​ខ្លួន​ជឿជាក់ថា ខ្លួន​នៅតែ​ប្រសើរ​ឡើង​នោះ ៕

មតិយោបល់