ព័ត៌មានជាតិ

អាយុ​៣​ឆ្នាំ​អាច​វាយ​កូន​ហ្គោល​ចូល​ចំ​គោលដៅ​បាន​យ៉ាង​ល្អ​ (Video Inside)

​ក្មេងប្រុស​ទើបតែ​អាយុ ៣ ឆ្នាំ​ម្នាក់​បាន​ធ្វើឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈដែល​គាត់​បាន​បញ្ចេញ​ជំនាញ​យ៉ាង​អស្ចារ្យ ដែល​អាច​វាយ​កូន​ហ្គោល​បញ្ចូល​រន្ធ​យ៉ាង​ប៉ិនប្រសប់​។
​វីដេអូ​មួយ​នេះ​ត្រូវបាន​បង្ហាះ​នៅ​លើ YouTube នៅ​ថ្ងៃ​ទី ៥ ខែតុលា​ឆ្នាំ ២០១៣ ប៉ុន្មាន​ថ្ងៃមុន​នេះ ប៉ុន្តែ​ត្រូវបាន​អ្នកទស្សនា​ចូលទៅ​មើល​រហូត​ដល់​ទៅ ១៧,០០០ ដង​។​
​ការហ្វឹកហាត់​លេង​ហ្គោល​ដ៏​ជំនាញ​របស់​ក្មេងប្រុស​នេះ​គឺ​នៅក្នុង​បន្ទប់​ពិសា​អាហារ​ជាមួយនឹង​ឪពុក​ម្តាយ​របស់​គាត់ រីឯ​ការ​វាយ​កូន​ហ្គោល​ចូល​ចំ​គោលដៅ​ជាប់​គ្នា​ជា​ច្រើន​គ្រាប់​ដូចជា​អ្នក​អាជីព​អញ្ចឹង​។​
​ក្មេងប្រុស​ម្នាក់​នេះ​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​ក្លាយ​កីឡាករ​វាយ​កូន​ហ្គោល​ដ៏​ល្បីល្បាញ​មួយរូប ហើយ​អាច​ក្លាយទៅជា​ម្ចាស់​ជើងឯក​នៅពេល​អ​នា​គត់​៕
3 Years
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់