នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ២០១៣ តាមប្រភពព័ត៌មាន Softpedia បានឲ្យដឹងថា មានក្មេងប្រុសវ័យ ៩ ឆ្នាំម្នាក់បានជិះយន្តហោះទៅរដ្ឋ Nevada បន្ទាប់ពីបានលួចរថយន្តកាលពីរបីសប្តាស៍កន្លងទៅ។
មន្ត្រីប៉ូសិសបាននិយាយថា ឈ្មោះ និងទីតាំងដែលក្មេងម្នាក់នេះស្នាក់នៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែម្តាយរបស់គាត់បានធ្វើការនៅផ្លូវ Minneapolis ដែលស្ថិតនៅក្បែរព្រលានយន្តហោះអន្តរជាតិ។ តែរឿងដែលមិននឹកស្មានដល់នោះគឺឪពុកម្តាយរបស់ក្មេងប្រុសម្នាក់នេះបានចែកផ្លូវគ្នាហើយ តែ គាត់មិនមែនមានតែបងប្អូនម្នាក់ឯងនោះទេ អាចនឹងមានមនុស្សផ្សេងទៀតក្នុងចំណោមគាត់។
ចំពោះហេតុការណ៍ខាងលើនេះគ្មានព័ត៌មានច្បាស់ការណ៍ណាដែលអាចបញ្ជាក់ថាគាត់បានលួចបើករថយន្ត ឬមិនបើកនោះឡើយ។ សូមបញ្ជាក់ផងដែរថា ពីមុនគាត់ត្រូវបានចាប់ខ្លួនៅកន្លែងកំសាន្តរួចម្តងហើយ នៅពេលដែលចូលទៅលេងជាមួយក្រុមគ្រួសាររបស់គាត់ ដោយមិនបានឲ្យក្រុមការពារសន្តិសុខនៅទីនោះដឹង៕
មតិយោបល់