ព័ត៌មានជាតិ

មុខ​រ​ប​រ​ល​ក់​គ្រឿ​ង​ស​មុ​ទ្រ​អាំង​ជា​មុ​ខ​រ​ប​រ​ពេ​ញ​និ​យ​ម​ក្នុ​ង​ឆ្នាំ​ចុ​ង​ក្រោ​យ​នេះ​


មុខរបរលក់គ្រឿងសមុទ្រអាំង គឺជាមុខរបរមួយ ដែលពេញនិយម និងទើបតែកើតកុះករ ក្នុងឆ្នាំនេះតែប៉ុណ្ណោះ។ មុខរបរមួយនេះបានជួយធ្វើឲ្យមនុស្សរីកមុខ ធំធាត់ ខុសពីធម្មតា ដែលអាចរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ។

មុខរបរដ៏មានប្រជាប្រិយនេះ ត្រូវបានមនុស្សទូទៅចូលចិត្តប្រកបហើយក៏ជាមុខរបរដែលមនុស្សចូលចិត្តទៅញុំពិសារផងដែរ នាពេលល្ងាចៗ ។ជួបជាមួយនឹងអ្នកលក់តាមបណ្តោយផ្លូវ ប៉ាស្ទ័រសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា “គាត់ទើបតែប្រកបមុខរបរមួយនេះក្នុងឆ្នាំនេះតែប៉ុណ្ណោះប៉ុន្តែមុខរបរមួយនេះបានធ្វើឲ្យគ្រួសារគាត់ធំ

ធាត់ជាងមុនមួយកម្រិត”។ អ្នកលក់រូបនេះបន្តទៀតថា ក្នុងមួយថ្ងៃៗ គាត់លក់អស់គ្រឿងសមុទ្រ ពី ១០០ គីឡូ ទៅ ១៥០ គីឡូ ក្នុងនោះរួមមាន ប្រភេទ មឹក បង្គារ អយស្ទ័រ ជាដើម ។ចំណែកចំណូលដែលអាចលក់ដាច់លើសលប់ក្នុងមួយថ្ងៃៗ គឺពី ២ លានរៀលក្នុង មួយថ្ងៃ និងលក់មិនសូវដាច់ បានត្រឹម តែ ៦០ ម៉ឺន ទៅ ៨០ ម៉ឺនតែប៉ុណ្ណោះ។

អ្នកដែលទៅអង្គុយ ញុំមានគ្នា ៣ នាក់ក្នុងនោះ លោក កាំង ដារ៉ា បានឲ្យដឹងថា លោកតែងតែមកញុំវា នាពេលល្ងាចៗព្រោះថាមិនដឹងញុំអី ក្រៅពីវា ម្យ៉ាងវាមានតំលៃធូរថ្លៃផង ហើយក៏ជាអាហារដែលញុំទៅជួយ ឲ្យ រាងកាយរឹងមាំផងដែរ ។លោកបានបន្តទៀតថា ក្នុងមួយសប្តាហ៍ យ៉ាងហោចណាស់ក៏លោកមកញុំវា នៅទីនេះ ៣ ទៅ ៤ ដង ទៅតាមលទ្ធភាពដែលមាន។

យុវវសិស្សឈ្មោះ សុធា វ័យ ១៧ ឆ្នាំ ដែលអង្គុយជាមួយនឹង សង្សារ បានឲ្យដឹងថា ប្អូនតែងតែមកញុំវា ជារឿយៗ ដោយមូលហេតុម្យ៉ាងគត់គឺវាធូរថ្លៃ និងហើយម្យ៉ាងវាឆ្ងាញ់ ខណៈពេលដែលយើងជ្រលក់វា ជាមួយនឹងទឹកត្រី កោះកុង តែកន្លែងខ្លះវិញ គេប្រើ ទឹកត្រីបុក ផ្អែមជូរ ហឹរ ដែលធ្វើឲ្យ អាហារ អាំងនេះ មានរសជាតិមួយកម្រិតថែមទៀត។

មុខរបរលក់គ្រឿសមុទ្រអាំងនេះ ត្រូវបានគេដឹងថា ជាមុខរបរ មួយប្រភេទ ដែលអាចជួយតំកើនជីវភាពខ្មែរ មួយកម្រិត ក៏ជាមុខរបរទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិផងដែរ។ គេសង្ឈឹមថា មុខរបរនេះ នឹងក្លាយទៅជាមុខរបរដែលមានទ្រង់ទ្រាយធំនាពេលខាងមុខនេះ៕

 

មតិយោបល់