លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងតែងតាំងអនុប្រធានធនាគារកណ្តាលបច្ចុប្បន្នគឺអ្នកស្រី Janet Yellen នឹងត្រូវតែងតាំងជាជាប្រធានធនាគារកណ្តាលថ្មី ជំនួសលោក Ben Bernanke ដែលនឹងផុតអាណត្តិនៅខែមករាឆ្នាំ២០១៤ខាងមុខ។
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងតែងតាំងអនុប្រធានធនាគារកណ្តាលបច្ចុប្បន្នគឺ អ្នកស្រី Janet Yellen នឹងត្រូវតែងតាំងជាជាប្រធានធនាគារកណ្តាលថ្មី ជំនួសលោក Ben Bernanke។ ប្រសិនបើត្រូវបានអនុម័តដោយព្រឹទ្ឋសភា អ្នកស្រី Yellen នឹងក្លាយជាស្ត្រីទីមួយដែលដឹកនាំធនាគារកណ្តាលអាមេរិក ក្នុងប្រវត្តិសាស្ត្ររយៈពេល១០០ឆ្នាំរបស់ខ្លួន។
Yellen បានក្លាយជាបេក្ខភាពនាំមុខសម្រាប់តំណែងធំបន្ទាប់ពីអតីតលេខាធិការរតនាគារ លោក LawrenceSummers បានដកចេញពីការប្រកួតប្រជែងគ្នាកាលពីខែមុន។ បើតាមប្រភពពីកាសែតញូវយ៉កថែមបានឲ្យដឹងថា ការតែងតាំងនេះត្រូវបានពន្យាពេលដោយសារជម្លោះសារពើពន្ឋ និងការបិទដំណើរការរដ្ឋាភិបាល កាលពី២សប្តាហ៍មុន៕
មតិយោបល់