ព័ត៌មានជាតិ

ផឹក​ទឹក​ ​ទប់​ស្កាត់​​រោគ​​រលាក​​ក្រពះ

មូលហេតុ​ចម្បង​នៃ​ជំងឺ​រលាក​ក្រពះ គឺ​បណ្ដាលមកពី​ទម្លាប់​ទទួលទាន​ពុំបាន​ត្រឹមត្រូវ និង អារម្មណ៍​ដែល​ខ្វះ​លំនឹង​។​

​យើង​តែងតែ​ដឹង​អំពី​វិធី​ការពារ​ជំងឺ​រលាក​ក្រពះ​មក​ហើយ​ថា ត្រូវ​ទទួល​ទាន​អាហារ​ឲ្យបាន​ទៀងទាត់​ពេល ចៀសវាង​អាហារ​រសជាតិ​ខ្លាំង អាហារ​ពិបាក​រំលាយ កាហ្វេ ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល ទំ​ពាំ​អាហារ​ឲ្យ​ម៉ដ្ឋ​ល្អ ហើយ​កត្តា​សំខាន់​មួយទៀត គឺ​មិន​ត្រូវ​មាន​អារម្មណ៍​តានតឹង​ឡើយ​។​

Girl Drinking Water

​ក្រៅ​ពី​ការ​សម្រប​ខ្លួន​ទៅ​តាម​ការរៀបរាប់​ខាងលើ​នេះ​ហើយ​ថ្ងៃនេះ​យើង​មាន​គន្លឹះ​ល្អៗ ទាក់ទង​ទៅនឹង​ការផឹក​ទឹក​ដើម្បី​ជួយ​ការពារ​ជំងឺ​រលាក​ក្រពះ​មួយ​វិធី​ទៀត​មក​ជម្រាប​ជូន​ដូចតទៅ​៖

“​ទឹក​” មាន​ចំណែក​ជួយ​ធ្វើ​ឲ្យ​អា​ស៊ីដក្នុង​ក្រពះ​អាហារ​ដែល​មាន​កំហាប់​ខ្ពស់​អាច​ចុះ​ខ្សោយ​បាន អាចនិយាយបាន​ថា អ្នក​ខ្លះ​ជា​ពី​ជំងឺ​នេះ​ដោយ​ការ​ផឹកទឹក​។ ដូច្នេះ​សូម​សាកល្បង​ធ្វើ​តាម​ការណែនាំ​ខាងក្រោម​៖

១-​ពេលព្រឹក សូម​ព្យាយាម​ផឹកទឹក​ភ្លាមៗ​ពេល​ភ្ញាក់​ពី​ដំណេក​។ គួរតែ​ផឹក​យ៉ាងហោច​ណាស់​ឲ្យបាន ២ កែវ (​កែវ​ទំហំ ២៥០ អង្សា​សេ​សេ​)​។​
២- ចន្លោះ​ពេល​ថ្ងៃ កាលណា​មាន​អារម្មណ៍​ស្រេកទឹក​ត្រូវ​ផឹក​យ៉ាងហោចណាស់​មួយ​កែវ ទុក​ចន្លោះ​ពេល​មួយ​ស្របក់​សឹម​ទទួលទាន​អាហារ​នំចំណី ឬ​បន្លែ​ផ្លែឈើ​ផ្សេងៗ​តាម​ក្រោយ​។​
៣-​ក្នុង​មួយ​ថ្ងៃៗ ត្រូវ​ព្យាយាម​ផឹកទឹក​ឲ្យបាន ៨-១០ កែវ​។ ទឹក​ដែល​យើង​ផឹក គួរតែ​ជា​ទឹក​ដែល​មាន​សីតុណ្ហភាព​ធម្មតា​។ ត្រូវ​ចៀសវាង​ទឹក​ក្លាស្សេ ទឹក​ដាក់​ទឹកកក ពីព្រោះ​វា​ធ្វើឲ្យ​ក្រពះ​អាហារ​ដំណើរការ​មិន​ល្អ ដែល​ជា​បច្ច័យ​មិនល្អ​ចំពោះ​សុខភាព​។ ហេតុដូច្នេះ​ហើយ​យើង​មិន​គ្រាន់តែ​ចាំ​ក្រើនរំឭក​ខ្លួនឯង​ឲ្យ​ផឹកទឹក ឲ្យបាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ប៉ុណ្ណោះ​ទេ គឺ​មិន​ត្រូវ​ភ្លេចខ្លួន​ទៅយក​ទឹក​ដែល​ក្លាស្សេ​ក្នុង​ទូទឹកកក​មក​ផឹក​ឡើយ​។​

​ផឹកទឹក​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ហើយ ក៏​ត្រូវ​ទទួល​ទាន​ឲ្យបាន​ត្រឹមត្រូវ និង រក្សា​អារម្មណ៍ឲ្យ​មានលំនឹង​ផងដែរ​៕

មតិយោបល់