ក្រុមហ៊ុន Apple បានបញ្ជាក់នៅក្រោយពេលចេញលក់ iPhone 5C និង iPhone 5S ថា ខ្លួនលក់បាន iPhone ថ្មីចំនួន ៩លានគ្រឿងត្រឹមរយៈពេល៣ថ្ងៃ ដោយនៅក្នុងនោះ iPhone 5S លក់បាន ៧លានគ្រឿង និង iPhone 5C ចំនួន ២លានគ្រឿង ប៉ុន្តែនៅពេលនេះ បែរជាធ្លាយព័ត៌មានថា Apple កាត់បន្ថយចំនួននៃការផលិត iPhone 5C ពាក់កណ្ដាលទៅវិញ។
យោងតាមសារព័ត៌មានថ្មីមួយបានឲ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើការកាត់បន្ថយការផលិត iPhone 5C ពាក់កណ្ដាលគឺពី ៣០០.០០០គ្រឿងមកនៅត្រឹម ១៥០.០០០គ្រឿង។
គ្មានហេតុផលច្បាស់លាស់ណាមួយបញ្ជាក់ពីការកាត់បន្ថយចំនួននៃការផលិតនេះឡើយ ប៉ុន្តែបើតាមការវិភាគប្រហែលមកពី iPhone 5C មិនមែនជា iPhone ដែលពេញនិយម ព្រមទាំងមានតម្រូវការតិច។
នៅមុនពេល iPhone 5C ចេញលក់ជាផ្លូវការ គ្រប់គ្នាបានរំពឹងថា វាអាចជា iPhone មួយដែលមានតម្លៃថោក ប៉ុន្តែផ្ទុយទៅវិញ វាមិនដូចការគិតនោះទេ៕
មតិយោបល់