មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតមានឡើងនៅក្នុងសាលា Ohio នៅពេលដែលប៉ូសិលបានរកឃើញករណីរំលោភសេពសន្ថវៈមួយដែលប្រព្រឹត្តដោយគ្រូបង្រៀនម្នាក់។តាមប្រភពព័ត៌មានបរមួយ ដែលបានចុះផ្សាយនៅថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០១៣។
តាមរបាយការណ៍បញ្ជាក់ថា Heather Koon មានអាយុ ២៥ ឆ្នាំជាគ្រូបង្រៀន ABC នៅសាលាមត្តេយ្យមួយកន្លែងរបស់រដ្ឋ។ ប៉ូលិសម្នាក់បានឲ្យដឹងថា Heather Koon នឹងមិត្តប្រុសរបស់នាងគឺលោក James Osborne ស្ថិតនៅក្នុងការស៊ីបអង្កេត លើការចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទ ដោយរកឃើញវីដេអូចម្លែកមួយក្នុងកុំព្យទ័រយួដៃនៅឯផ្ទះទី ២ របស់នាង។
បន្ទាប់ពីការស៊ីបអង្កេតប៉ូលិសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញវីដេអូឃ្លិបមួយនេះគឺជា Heather Koon ដែលបានរំលោភបំពានទៅលើកូនសិស្សប្រុសរបស់ខ្លួន។
ឪពុកម្តាយរបស់ក្មេងប្រុសម្នាក់នោះបាននិយាយថា អ្នកគ្របគ្រងនៅក្នុងសាលាបានហៅពួកគាត់ទៅពិភាក្សាគ្នាដើម្បីរក្សាការសម្ងាត់អំពីបញ្ហានេះ។សូមបញ្ជាក់ផងដែរថាគូស្នេហ៍មួយគូរនេះស្ថិតនៅក្រោមការជំនុំជម្រះមិនទាន់សម្រេចឃុំខ្លួននៅឡើយ៕
មតិយោបល់