គិតមកដល់ពេលនេះ ការចេញលក់ iPhone 6 និង iPhone 6Plus នៅលើទីផ្សារមានរយៈពេលជាច្រើនថ្ងៃមកហើយ ប៉ុន្តែ Apple មិនទាន់បង្ហាញរបាយការណ៍នៃការលក់បន្ដិចសោះ។
ស្របពេលដែលពិភពលោកកំពុងទន្ទឹងរង់ចាំនោះ សារព័ត៌មានឧស្សាហកម្មតៃវ៉ាន់ DigiTimes បានចុះផ្សាយថា ការលក់ iPhone 6 មានចំនួនច្រើន ប៉ុន្តែ iPhone 6Plus វិញតិចជាង iPhone 6។ ប្រភពដដែលនេះមិនបានបញ្ជាក់ពីតួលេខនៃការលក់ iPhone 6 និង iPhone 6Plus ឡើយ គ្រាន់តែបង្ហាញឲ្យដឹងថា iPhone 6Plus លក់បាន ៦០ភាគរយនៃ iPhone 6។
គួរបញ្ជាក់ផងដែរថា ព័ត៌មានជាច្រើនសុទ្ធតែបានចេញផ្សាយដូចគ្នាថា iPhone 6Plus ពិបាកក្នុងការផលិត សូមតែ Foxconn ជាអ្នកផ្គត់ផ្គង់ក៏បានបង្ហាញឲ្យដឹងថា iPhone 6Plus ពិតជាពិបាកក្នុងការផលិតមែន៕
មតិយោបល់