នៅក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០១៣ ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Volkswagen លក់រថយន្តបានចំនួន ៧លានគ្រឿងនៅក្នុងប្រទេសចិន ដែលនេះជាលើកទីមួយហើយសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយនេះ ព្រោះថាវាច្រើនជាងនៅទីផ្សារអឺរ៉ុប។
ក្រុមហ៊ុនបានបញ្ជាក់ថា គ្រប់ម៉ូដែលទាំងអស់នៅក្នុងប្រទេសចិន សុទ្ធតែមានតួលេខនៃការលក់កើនឡើង ដោយនៅក្នុងខេកញ្ញាកន្លងទៅកើនឡើង ៧ភាគរយ ដោយលក់បាន ៨៥៦.៩០០គ្រឿង។
ក្រុមហ៊ុនផលិតរថយន្តមួយនេះ មានមហិច្ចតាចង់ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេបំផុតនៅក្នុងឆ្នាំ ២០១៨ ដោយត្រូវយកឈ្នះក្រុមហ៊ុន General Motors និង Toyota Motor។
លោក Christian Klingler ប្រធានផ្នែកលក់របស់ Volkswagen បាននិយាយដោយថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលនៅតែបន្ត និងជឿជាក់មកលើក្រុមហ៊ុន ហើយលោកបានសន្យាថា នឹងខិតខំប្រឹងប្រែងបន្តទៀតដើម្បីបំពេញតម្រូវការ និងផ្គាប់ចិត្តអតិថិជន។
នៅក្នុងរយៈពេល ៩ខែដំបូងនេះរថយន្តដែលលក់ដាច់ជាងគេគឺម៉ូដែល Audi Q3 និង Q5 SUVs ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដេលបានលក់នោះទេ៕
មតិយោបល់