ទីក្រុងមូស្គូ ( 11/10/13 ) : ការជូបជុំវិញរវាងឪពុកនិងកូនរបស់លោក Edward Snowden អតីតជាអ្នកបម្រើការឲ្យទីភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិកត្រូវបានធ្វើឡើងកាលពីម្សិលមិញ។
ទីកន្លែងជួបជុំនិងពេលវេលាមិនត្រូវបានគេបញ្ជាក់ទេដោយសារមូលហេតុសន្តិសុខសម្រាប់លោក Snowden ក៏ប៉ុន្តែថ្ងៃព្រហស្បតិ៍ជាថ្ងៃដែលឪពុករបស់លោកបានមកដល់ទីក្រុងមូស្គូ។លោក Lod Snowden ជាឪពុករបស់ Edward Snowden បានបញ្ជាក់ពីអារម្មណ៍រីករាយដែលបានដឹងថាកូនស្ថិតក្នុងលក្ខណ្ឌសុវត្ថិភាពហើយលោកពិតជាមានការដឹងគុណជាខ្លាំងចំពោះលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅក្នុងការជួយសង្គ្រោះលើកនេះ។
លោក Snowden ត្រូវបានអាមេរិកព្យាយាមធ្វើនិរទេសខ្លួនត្រឡប់ចូលប្រទេសវិញក្រោយការចោទប្រកាន់លោកពីបទលួចយករបាយការណ៍សម្ងាត់របស់ទីភ្នាក់ងារស៊ើបអង្កេតរបស់អាមេរិកក៏ប៉ុន្តែត្រូវបានរុស្ស៊ីប្រកាសប្រឆាំងសំណើរនេះដោយជំនួយដោយផ្តល់សិទ្ធិជ្រកកោននៅក្នុងរុស្ស៊ីរយៈពេលមួយឆ្នាំទៅវិញ៕
ព័ត៌មានជាតិ
មតិយោបល់