ព័ត៌មានជាតិ

ក្រឡាប់​ទូក​នៅ​ក្បែរ​ដែនទឹក​អ៊ីតាលី​ស្លាប់​មនុស្ស 50 នាក់​ (Video Inside)

​ទីក្រុង​រ៉ូម ( 11/10/13 ): មនុស្ស 50 នាក់​ដែល​មាន​ក្មេង 10 នាក់​នៅក្នុង​ចំណោម​នោះ​បាន​ស្លាប់​ក្រោយ​ហេតុការណ៍​ក្រឡាប់​ទូក​មួយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​ទូក​ដែល​ផ្ទុក​ទៅដោយ​ជន​អន្តោ​ប្រវេ​ស​ស្បែក​ខ្មៅ​បាន​ក្រឡាប់​នៅ​ក្នុង​ចន្លោះ​ផ្លូវ​ពី Malta ទៅកាន់​ប្រទេស​អ៊ីតាលី​។​
Ship
​យោងតាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីតាលី​បានឲ្យដឹង​ថា​មនុស្ស 200 នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយ​ការ​កើត​ហេតុ​។​មូលហេតុ​ចម្បង​នៅ​ការ​លេច​ទូក​នេះ​គឺ​បណ្តាលមកពី​ការផ្ទុក​ហួស​ចំណុះ​ដែល​វា​ស្ថិតនៅ​ចម្ងាយ​ដល់​ទៅ​ប្រមាណ​ជា 104 គីឡូម៉ែត្រ​ពី Malta ។​វា​ជា​សំណាង​មួយ​ដែល​ពួកគេ​បាន​ធ្វើ​សញ្ញា​ឲ្យ​យន្តហោះ​ទាហាន​មួយ​ដែល​កំពុង​ហោះ​ឃ្លាំមើល ឃើញ​នៅ​ពេល​ដែល​ទូក​លេច​។​
​ភ្លាមៗ​ទូក​ជំនួយ​នៃ​កងកម្លាំង​ទាហាន​របស់ Malta និង​បន្ទាប់​មក​នា​វាពីរ​របស់​ប្រទេស​អ៊ីតាលីក៏​បាន​មកដល់​កន្លែងកើតហេតុ​ហើយ​ជួយ​សង្គ្រោះ​ជនរង​គ្រោះ​ទាំង​នោះ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់