ព័ត៌មានជាតិ

Mark Zuckerberg ចំណាយលុយ $៣០​លាន​ដុល្លារ ទិញ​ផ្ទះ​អ្នកជិតខាង​ចំនួន​៤

​មាន​សេចក្ដីរាយការណ៍​កាលពី​ថ្មីៗ​នេះ​ថា លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម Facebook បាន​ទិញ​ផ្ទះ​ថ្មី​ចំនួន ៤​បន្ថែម​ទៀត​ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​លោក​។
zuckerberg_2432876b
​សារព័ត៌មាន Mercury News បាន​រាយការណ៍​ថា នាយក​ប្រតិបត្តិ​បណ្ដាញ​សង្គម​មួយ​នេះ បាន​ចំណាយលុយ​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ក្នុង​ការទិញ​ផ្ទះ​អ្នកជិតខាង​របស់​លោក ចំនួន​៤ ព្រោះ​លោក​ត្រូវការ​ជីវិត​ឯកជន​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា ការទិញ​នេះ មិនមែន​លោក​អាង​ខ្លួន​ជា​អ្នកមាន​លុយ​នោះទេ ប៉ុន្តែ​លោក​គ្រាន់តែ​ចង់​រស់នៅ​ក្នុង​ភាពស្ងប់ស្ងាត់​បន្តិច ហើយ​ការទិញ​លក់​នេះ ក៏​មាន​ការយល់ព្រម​ពី​ម្ចាស់ផ្ទះ​ដែល​រស់នៅ​ជិតខាង​របស់​លោក​ផងដែរ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំមុន លោក Larry Page សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ Google ក៏​បាន​ធ្វើ​ស្រដៀង​គ្នា​នោះ​ផងដែរ ព្រោះ​គាត់​គ្រាន់តែ​ចង់​បាន​ជិវិត​ឯកជន​បន្តិច​បន្តូច​ប៉ុណ្ណោះ​៕​

មតិយោបល់