ក្រសួងសុខភិបាលរបស់ប្រទេសសិង្ហបុរី បានបង្ហាញពីគោលបំណងក្នុងការពង្រីកនូវសេវាកម្មថែទាំអ្នកជំងឺបណ្ដោះអាសន្ន មានន័យថា មានសេវាកម្មមើលថែអ្នកជំងឺតាមផ្ទះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនចង់រក្សាទុកនូវសេវាកម្មនេះសម្រាប់តែអ្នកជំងឺមហារីកនោះទេ គឺចង់ពង្រីកសេវាកម្មនេះទៅលើអ្នកជំងឺផ្សេងៗ ដើម្បីជួយសម្រួលដល់អ្នកជំងឺដែលគ្មានសាច់ញាតិ។
ចាប់តាំងឆ្នាំ ២០០៩ មកដល់ពេលនេះ មានអ្នកជំងឺប្រមាណជា ៥.០០០នាក់ បានជ្រើសរើសយកសេវាកម្មដែលមន្ទីរបានផ្ដល់ជូន។
រដ្ឋមន្ត្រីដដែលបានបន្តទៀតថា មានអង្គការ ចំនួន ៩ដែលបានចាប់អារម្មណ៍លើសេវាកម្មនេះ ហើយពួកគេនឹងសហការជាមួយក្រសួង ដើម្បីប្រើសេវាកម្មមួយនេះ។
មានអ្នកជំងឺខ្លះគាត់ត្រូវការសេវាកម្ម ព្រោះថាគាត់ចង់សម្រាកនៅផ្ទះជាមួយនឹងបរិយាកាស និងបរិស្ថានដែលគាត់រស់នៅសព្វថ្ងៃ ជាពិសេសគឺជាមួយនឹងក្រុមគ្រូសារជាទីស្រឡាញ់។
ក្រសួងបានរំពឹងថា នៅថ្ងៃ ២០២០ សេវាកម្មមួយនេះ នឹងរីកចម្រើន ដែលអាចមានអ្នកជំងឺប្រមាណជា ១០.០០០នាក់ក្នុងមួយឆ្នាំ៕
មតិយោបល់