ចិន៖បុរសម្នាក់មានឈ្មោះថា Zhang Feng អាយុ ៤៨ ឆ្នាំ ជាជនជាតិចិនបានរួមរក្ស័នឹងប្រពន្ធរបស់គាត់នៅក្នុងយប់មួយដែលកំពុងតែភ្លៀង តែជាអកុសលបុរសរូបនោះបានស្លាប់ភ្លាមៗ។
តាមរបាយការណ៍ពីប្រភពព័ត៌មានបរទេសមួយដែលបានចុះផ្សាយនៅថ្ងៃទី ១៤ ខែតុលាឆ្នាំ ២០១៣ បានឲ្យដឹងថា លោក Zhang Feng នឹងត្រូវឃ្លាតឆ្ងាយពីប្រព្ធគាត់រយៈយូរ ដូច្នេះកុំឲ្យមានការលឹកគ្នាខ្លាំងពេកគាត់ក៏បានរួមមេត្រីភាពជាយប់ចុងក្រោយ បន្ទាប់ពីផឹកស្រាអស់ប្រហែលជាពីរទៅបីដប។ បន្ទាប់ពីមានហេតុការណ៍កើតឡើងនារីដែលជាប្រពន្ធមានអារម្មណ៍ថាខ្លួនឯងគឺជាអ្នកទោសដែលធ្វើឲ្យប្តីរបស់ខ្លួនមានអារម្មណ៍រំជើបរំជួលរហូតដល់គ្រោះថ្នាក់បែបនេះ ភ្លាមៗនាងបានយកទូរស្ទព័ហៅទៅលេខ ១២០ ដើម្បីសង្គ្រោះបន្ទាន់។
ក្រោមការសង្គ្រោះជាងកន្លះម៉ោងតែទីបំផុតគាត់នៅតែមិនអាចក្រោកឡើងវិញបាន ក្រុមគ្រូទេព្យបាននិយាយថាពួកគាត់ខំប្រឹងព្យាយាមអស់ពីសមត្ថភាពហើយដើម្បីធ្វើឲ្យ Zhang Feng អាចរស់ឡើងវិញប៉ុន្តែនៅតែមិនអាចជួយគាត់បាន៕
មតិយោបល់