(រ៉យទ័រ) ៖ ស្នងការនគរបាលហ្វីលីពីនបាននិយាយថា នគរបាលរាប់រយនាក់នៅក្នុងប្រទេសហ្វីលីពីននឹងចាប់ផ្តើមបំពាក់កាមេរ៉ាលើខ្លួនក្នុងពេលប្រតិបត្ដិការ ដែលធ្វើតាមការទាមទាររបស់ក្រុមសិទ្ធិមនុស្សក្នុងការទទួលខុសត្រូវការងារបន្ទាប់ពីមានការសម្លាប់មនុស្សរាប់ពាន់នាក់ និងការចោទប្រកាន់ពីបទបិទបាំង ។
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការខឹងសម្បារជាសាធារណៈចំពោះការបាញ់សម្លាប់កាលពីថ្ងៃច័ន្ទទៅលើស្ត្រីម្នាក់របស់នគរបាលដែលចប់ម៉ោងបំពេញការងារ ដែលបង្កឲ្យមានការថ្កោលទោសពីក្រុមសកម្មជនដោយនិយាយថា ភាពសាហាវឃោរឃៅរបស់នគរបាលបានក្លាយជាលក្ខណៈប្រព័ន្ធក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Rodrigo Duterte និងសង្គ្រាមបង្ហូរឈាមរបស់គាត់លើការបង្ក្រាបគ្រឿងញៀន។
ការបាញ់សម្លាប់លោកស្រី Lilibeth Valdez ដែលមានអាយុ ៥២ ឆ្នាំត្រូវបានថតនៅក្នុងទូរស័ព្ទដៃហើយត្រូវបានចែកចាយលើបណ្តាញសង្គម។
នគរបាលម្នាក់ឈ្មោះ Hensie Zinampan ត្រូវបានគេឃើញនៅក្នុងវីដេអូដោយបានទាញសក់របស់លោកស្រី Valdez មុនពេលដែលគាត់បាញ់លោកស្រីចំកញ្ចឹងក។ ការចោទប្រកាន់រដ្ឋបាល និងព្រហ្មទណ្ឌត្រូវបានប្តឹងទៅលើគាត់។ គណៈកម្មការសិទ្ធិមនុស្សបាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតពីការសម្លាប់នេះ។ ពិធីបុណ្យសពលោកស្រី Valdez ត្រូវបានគេប្រារព្ធឡើងកាលពីថ្ងៃសុក្រ។
នគរបាលហ្វីលីពីនត្រូវបានចោទប្រកាន់ពីបទសម្លាប់ជនសង្ស័យបន្ទាប់មកបង្កើតឈុតឆាកឧក្រិដ្ឋកម្មនិងប្រឌិតរបាយការណ៍ដែលបង្ហាញដោយអ្វីដែលសកម្មជននិយាយថាជាវប្បធម៌និទណ្ឌភាពក្រោមការដឹកនាំរបស់លោក Duterte ។ ប៉ុន្តែត្រូវបាននគរបាល និងរដ្ឋាភិបាលបដិសេធ៕
អគ្គស្នងការនគរបាលលោក Guillermo Eleazar បាននិយាយថា ដើម្បីប្រយុទ្ធប្រឆាំងនឹងការរំលោភបំពានរបស់នគរបាល និងលុបបំបាត់ការសង្ស័យអំពីភាពស្របច្បាប់នៃប្រតិបត្តិការនេះមន្ត្រីជាង ៦០០ នាក់នឹងប្រើកាមេរ៉ាដែលបំពាក់លើខ្លួន ៕
មតិយោបល់