អឺរ៉ុប៖ ក្រុមហ៊ុន Apple កំពុងប្រឈមមុខក្នុងផ្លូវច្បាប់ជាមួយរដ្ឋាភិបាលអៀរឡង់ បន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយនេះ បានគេចពន្ធទៅលើប្រាក់ចំណេញ។
សារព័ត៌មាន BBC បានចេញផ្សាយថា នៅពេលនេះ គណៈកម្មការសហភាពអឺរ៉ុប បាននឹងកំពុងពិនិត្យទៅលើឯកសារផ្សេងៗទាក់ទងនឹងក្រុមហ៊ុន Apple បន្ទាប់ពីរដ្ឋាភិបាលអៀរឡង់ បានចោទប្រកាន់ថាក្រុមហ៊ុន Apple បានគេចពន្ធទៅលើប្រាក់ចំណេញ ដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ ១៤.៥ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា Apple បានប្រកាសឲ្យដឹងពីកាលបរិច្ឆេទនៃព្រឹត្តិការណ៍ធំប្រចាំឆ្នាំ ដែលនឹងធ្វើទៅនៅថ្ងៃទី០៧ ខែកញ្ញា ដោយក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថា នឹងបង្ហាញ iPhone 7៕

មតិយោបល់