ព័ត៌មានជាតិ

Volkswagen ប្រមូល​រថយន្ត​នៅ​ចិន ព្រោះ​បញ្ហា​ហ្វ្រាំង​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen នឹង​ធ្វើ​ការប្រមូល​រថ​យន្ត​ម៉ូ​ដែល Bentley ចំនួន ១១៣​គ្រឿង និង​ម៉ូ​ដែល Lamborghini ចំនួន ១០៤​គ្រឿង នៅលើ​ទឹកដី​ប្រទេស​ចិន ដោយសារតែ​មាន​បញ្ហា​លើ​ប្រេង​ប៊ូ​ម​នៅពេល​ចាប់​ហ្វ្រាំង​។​

​ម៉ូ​ដែល Bentley ត្រូវ​ប្រមូល​មានដូចជា Continental GT, GT Convertible និង Flying Spur ដែល​ផលិត​ឡើង​នៅ​ចន្លោះ​ខែកក្កដា ឆ្នាំ ២០០៦ ដល់ ខែ​ឧសភា ឆ្នាំ ២០១០​។​

​ចំណែក​ម៉ូ​ដែល Lamborghini វិញ​មាន​ដូចជា Gallardo ដែល​ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៨-២០០៩ និង Murcielago ផលិត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ២០០៦-២០១០​។​

​យោងតាម​សេចក្ដីបញ្ជាក់​នៅក្នុង​អ៊ី​មេ​ល​បានឲ្យដឹងថា ក្រុមហ៊ុន​នឹង​ធ្វើ​ការប្រមូល​នៅ​ថ្ងៃ​ទី​២១​ខែតុលា ឆ្នាំ ២០១៣ ខាងមុខនេះ​៕

Volkswagen

មតិយោបល់