ព័ត៌មានជាតិ

អាមេរិក ព្រមានជាថ្មីពីលទ្ធភាពនៃការវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍នេះព្រមានជាថ្មីទៀតពីលទ្ធភាពដែលកងទ័ពរុស្ស៊ី អាចបើកការវាយប្រហារលើអ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ចាប់ផ្ដើមបេសកកម្មការទូតដើម្បីបន្ធូរបន្ថយភាពតានតឹង។

លោក Antony Blinken បានជិះយន្ដហោះទៅជួបសម្ព័ន្ធមិត្តអ៊ុយក្រែន និងអឺរ៉ុប មុននឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃសុក្រសប្តាហ៍នេះ ស្របពេលកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ រួមទាំងសព្វាវុធធុនធ្ងន់ជាច្រើនទៀតត្រូវបានពង្រាយរួចជាស្រេច នៅក្បែរព្រំដែនអ៊ុយក្រែន។

នេះមែនជាលើកទី១មួយឡើយ ដែលសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីអាចនឹងវាយប្រហារលើអ៊ុយក្រែន។ ពោលគឺកាលពីឆ្នាំ២០២១កន្លងទៅ ក្រុមមន្ត្រីអាមេរិកក៏ធ្លាប់បានព្រមានដែរថាទីក្រុងម៉ូស្គូ អាចនឹងបើកវាយប្រហារនៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២នេះ៕

ប្រភព៖​​​​​​ Reuters

មតិយោបល់